កីឡាករវ័យ​​ ២៨ឆ្នាំនេះ​ មិនទាន់បានបង្ហាញខ្លួនអោយក្រុម Manchester United នោះទេក្នុងពានរង្វាន់លីគកំពូលអង់គ្លេស( Premier League ) ពោលរូបគេបានត្រឹមបង្ហាញខ្លួនក្នុងពានរង្វាន់ FA Cup៕ កាលពីពេលថ្មីនេះក្លឹប Inter Milan មានបំណងចង់ខ្ចីជើងកីឡាករ Lingard ទៅរួមរស់ជាមួយអតីតកីឡាករ Manchester United ជាច្រើនទៀតដែលកំពុងតែលេងអោយក្រុមអុីតាលីមួយនេះ៕ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមសារព័ត៌មាន Sky Sport News បានអោយដឹងថា ក្លឹប Nice នៃលីគបារាំង( League 1 ) ជាក្រុមដែលមានភាគរយខ្ពស់ក្នុងការខ្ចីជើងកីឡាកររូបនេះ ក្នុងខែមករានេះ៕ ភ្នាក់ងាររបស់កីឡាករសញ្ជាតិអង់គ្លេសនេះ កំពុងធ្វើការចរចារជាមួយក្រុម Nice ដោយរូបគេបានអោយដឹងទៀតថា” នៅសប្តាហ៍ក្រោយ យើងនឹងដឹងថា Lingard នឹងទៅក្លឹបណា”៕

Lingard សល់កុងត្រានៅកីឡាដ្ឋាន Old Trafford រហូតដល់ឆ្នាំ ២០២២ ដោយរូបគេរកបាន ៣៣គ្រាប់ និងបញ្ជូលបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ២០ លើកផងដែរ ក្នុងការបង្ហាញខ្លួន ២១០ប្រកួត គ្រប់កម្មវិធីទាំងអស់អោយក្រុមម្ចាស់ជើង ២០សម័យ នៃពានរង្វាន់លីគកំពូលអង់គ្លេស( Premier League )៕

ប្រភព: Sportsmole