ក្លឹបនៅតំបន់កាតាឡាន់មួយនេះសម្លឹងឃើញខ្សែការពារស្លាបឆ្វេងថ្មីមកជំនួសតំណែងកីឡាករ Jordi Alba  ដោយកីឡាករវ័យក្មេងខ្សែការពារស្លាបឆ្វេង Junior Firpo មិនទាន់ច្បាស់អំពីអនាគតរបស់ខ្លួន៕ យោងតាមសារព័ត៌មាន​​Sport បានអោយដឹងថាក្លឹប Barcelona បានពេញចិត្តកីឡាករ Angelino ដោយគិតថា មានតែរូបគេទេ ដែលសាកសមលើនៅស្លាបឆ្វេងបន្ទាប់ពីកីឡាករ Jordi Alba៕ ទោះបីជាក្រុមរបស់លោក Ronald Koeman ដឹងថា Man City មិនមានគំនិតចង់លក់អតីតកីឡាករជម្រើសជាតិអេស្ប៉ាញអាយុក្រោម ២១ ឆ្នាំក៏ដោយ ក៏ប៉ុន្តែក្រុមអ្នកមានបុណ្យនៅតែព្យាយាម៕

Angelino មានកិច្ចសន្យានៅឯកីឡដ្ឋាន Etihad រហូតដល់រដូវក្តៅឆ្នាំ ២០២៣ ដោយបច្ចុប្បន្ននេះរូបគេត្រូវបានក្លឹប RB Leipzig ខ្ចីជើង៕ ខ្សែការពារវ័យ ២៤ឆ្នាំរូបនេះ ទទួលបានជោគជ័យខ្លាំងចាប់តាំងពីមកដល់ទឹកដីអាល្លឺម៉ង់ក្នុងខែមករា កាលពីឆ្នាំ​២០២០ ដោយរកបាន ៩គ្រាប់ និង​បញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចុលទីបាន ១៣លើកផងដែរ ក្នុងការបង្ហាញខ្លួន ៤០ប្រកួត៕

ប្រភព: Sportsmole