ភ្នំពេញ ៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹង និងស្គាល់រួចមកហើយពីអតីតតារាសម្តែង និងជាតារាម៉ូឌែលអ្នកនាង យ៉ាន ស្រីពេជ្រ ដែលជាតារាម្នាក់ក្នុងចំណោមតារាដ៏ទៃទៀតដែលមានភាពល្បីល្បាញខ្លាំង។


បន្ទាប់ពីនាងបានរៀបការរួចមក នាងក៏បានលាឈប់ពីវិស័យសិល្បៈដោយយកពេលវេលាមើលថែគ្រួសារ ជាពិសេសគឺស្វាមី និងកូនរបស់នាង។


ប៉ុន្តែអ្វីដែលធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលនោះ គឺអតីតតារាសម្តែងរូបនេះបានប្រកាសពីការលែងលះជាមួយនឹងស្វាមី នៅមុននេះបន្តិច ដោយនាងបានសរសេររៀបរាប់យ៉ាងកម្សត់ថា “ពីពេលនេះម៉ោងនេះទៅយើងទាំងពីរនាក់លែងពាក់ព័ន្ធអ្វីនិងគ្នាទៀតហើយ ហើយក៏លែងជាប្តីប្រពន្ធនឹងគ្នាទៀតដែរ ពេលវេលារយៈពេល11ឆ្នាំដែលយើងបានជួបគ្នាបានស្រលាញ់គ្នាកាន់ដៃគ្នាមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ តែពេលនេះវាបានចប់សព្វគ្រប់អស់ហើយ ជួបគ្នាធ្វើអ្វីបើគង់និងមានថ្ងៃនេះ អ្វីដែលខ្ញុំស្អប់បំផុតគឺការបែកបាក់គ្នា ខ្ងុំបានព្យាយាមធ្វើគ្រប់យ៉ាងអស់ហើយដើម្បីតែគ្រួសារមួយនេះ និងមិនចង់អោយកូនខ្ញុំកំព្រាឱពុកដូចខ្ញុំទៀត តែអ្វីដែលខ្ញុំទទួលបានមកវិញគឺមានតែភាពផិតក្បត់លួចលាក់ តែផ្លូវមួយនេះបងជាអ្នកជ្រើសរើស ពាក្យសុំទោសមួយម៉ាត់វាមិនអាចកែប្រែអ្វីបានទៀតទេ គ្រប់យ៉ាងវាហួសពេលអស់ហើយ បងបានសំរេចចិត្តក្បត់ខ្ញុំរួចទៅហើយ ថែមទាំងធ្វើអោយស្រីម្នាក់នោះមានកូនជាមួយបងថែមទៀត តើបងគិតថាវាជារឿងលេងសើចមែនទេ ពាក្យសុំទោសវាមិនអាចលុបលាងកំហុស និងការឈឺចាប់ស្ទើរស្លាប់ ស្ទើររស់ដែរបងបានធ្វើមកលើខ្ញុំបានទេ ហើយគ្រួសារមួយនេះគឺបងជាអ្នកបំផ្លាញវាដោយផ្ទាល់ដៃរបស់បងចឹងហើយបងមិនបាច់ស្តាយក្រោយទៀតទេ បងទៅចុះទៅនៅជាមួយគេអោយមានក្តីសុខចុះកុំបារម្មណ៍ កូនស្រីយើងមួយខ្ញុំនិងមើលថែគាត់អោយបានល្អបំផុតដោយដៃរបស់ខ្ងុំផ្ទាល់ ហើយក៍សុំផ្តាំទៅស្រីម្នាក់នោះដែលព្យាយាមមកបំផ្លាញគ្រួសារគេទាំងដឹងថាគេមានប្រពន្ធមានកូនហើយនៅតែទុកកូនដើម្បីបញ្ឈឺចិត្តប្រពន្ធគេនិងទាក់ប្តីគេចង់អោយគ្រួសារគេបែកបាក់គ្នានោះ ពេលនេះនាងបានដូចចិត្តហើយ តែកុំភ្លេចថាកម្មពៀរវាមានពិតណា នាងសាងអ្វីដាក់ខ្ញុំនិងគ្រួសារខ្ញុំកម្មពៀរនោះនាងអ្នកទទួលយកចុះ ថ្ងៃនេះនាងអាចសប្បាយនៅពេលដែលឃើញខ្ញុំយំ តែថ្ងៃក្រោយអាចជាវេនរបស់នាងក៍ថាបាន ខ្ញុំស្លូតណាស់មិនធ្វើអ្វីនាងទេ ព្រោះខ្ញុំមានតំលៃជាមនុស្ស ហើយនេះក៍ជាសារផ្តាំទៅមនុស្សប្រុសទាំងទ្បាយដែរមានប្រពន្ធហើយមុននិងចង់យកស្រីក្រៅមកលេងសើច ត្រូវគិតអោយបានច្បាស់ថាតើវាអាចបំផ្លាញគ្រួសារយើងដែររឺអត់ កុំអោយមានវិបត្តិសារីដោយសារតែការលេងសើចរបស់យើងព្រោះវាអាចធ្វើអោយយើងបាត់បង់គ្រប់យ៉ាងក៍ថាបាននៅថ្ងៃណាមួយ។ ជីវិតពិតនៃស្នេហាមានជួប ហើយក៏មានបែក”៕