ប្រទេសថៃ៖ ប៉ូលីសស៊ើបអង្កេតពាក់ព័ន្ធ នឹងការជួញដូរមនុស្ស បានបំបែកសំនុំរឿងមួយករណីម្ដាយបង្កើតបានយកកូនស្រីអាយុ៧ឆ្នាំ ទៅលក់ឲ្យភ្ញៀវថ្នូរនឹងទឹកប្រាក់ចំនួន៥០០បាត ព្រមទាំងបើកដៃឲ្យប្ដីក្រោយរបស់កូនយ៉ាងព្រៃផ្សៃទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thaich8

ប៉ូលីសក្រុងបាងកកបានធ្វើការចាប់ខ្លួនស្ត្រី អាយុ៣១ឆ្នាំ ដែលត្រូវជាម្ដាយរបស់ក្មេងស្រីរងគ្រោះ បន្ទាប់ពីនាងបានឲ្យកូនដោះខោអាវធ្វើសកម្មភាពអាសអាភាសរួចថតវីដេអូដោយលួចលាក់ ហើយយកទៅលក់ឱ្យអតិថិជនតាមរយៈប្រអប់សំបុត្រហ្វេសប៊ុកក្នុងតម្លៃ១០០-៣០០បាត ក្នុងមួយឈុត។ លើសពីនេះទៀតនៅពេលដែលអតិថិជនចាប់អារម្មណ៍នឹងនាំកូនស្រីរបស់ខ្លួន នាងក៏បានទាក់ទងមកជួបគ្នាដើម្បីឱ្យអតិថិជនប្រព្រឹត្តទង្វើមិនសមរម្យជាថ្នូរនឹងប្រាក់៥០០-៦០០ បាតក្នុងមួយដងជាសំណង។

តាមការសាកសួររបស់ប៉ូលីសស្រ្ដីជាម្ដាយបានរៀបរាប់ឲ្យដឹងថា នាងបានយកកូនស្រីទៅលក់ជាថ្នូរនឹងទឹកប្រាក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ នាងមានប្ដីចំនួន៣នាក់ ដោយប្ដីទី១ បានលែងលះគ្នា ក្រោយមកក៏មានប្ដីទី២ ដោយបានរួមរស់ជាមួយគ្នាបន្សល់បាននៅកូនស្រីអាយុ៧ឆ្នាំ រួចក៏បានលែងលះគ្នាទៀត បន្ទាប់មករូបនាងក៏បានជួបប្ដីទី៣ ដោយប្ដីចុងក្រោយនេះបានរំលោភកូនស្រីស្ទើរតែជារៀងរាល់ថ្ងៃ ដោយនាងបានថតវីដេអូសកម្មភាពប្ដីរួមរក្ស័ជាមួយកូនស្រី ដើម្បីយកទៅលក់នៅលើវែបសាយអាសអាភាសជាបន្តបន្ទាប់។

យ៉ាងណាមិញក្រោយពីបំបែកសំនុំរឿងក្ដីនេះហើយប៉ូលីសក៏បានបញ្ជូនក្មេងស្រី ទៅរស់នៅក្នុងក្រសួងអភិវឌ្ឍន៍សង្គម ដើម្បីមើលថែ រួចក៏បាននាំខ្លួនស្រ្ដីជាម្ដាយ រួមទាំងប្ដីទៅកាន់បុ៉ស្ដិ៍ប៉ូលីស ដើម្បីកសាងសំនុំរឿងចាត់ការតាមច្បាប់ ៕