កីឡាករវ័យក្មេងរូបនេះបានបង្ហាញខ្លួន ២៣ប្រកួតអោយក្រុម Rapid Vienna នៃប្រទេសអូទ្រីស ដោយទម្លាយសំណាញ់ទីបាន ៤លើក និងបញ្ជូនបាល់អោយមិត្តរួមកក្រុមរកគ្រាប់បាល់បាន ៣ដងផងដែរ៕ កីឡាករ Yusuf Demir ត្រូវបានអោយដឹងថាអាចមានតម្លៃខ្លួន​ ៨លានផោន ក៏ប៉ុន្តែក្លឹប Rapid Vienna មិនមានគំនិតចង់លក់កីឡាកររូបនេះ នៅក្នុងរដូវកាលនេះនោះទេ៕​ ក្លឹប Real Madrid ជាអ្នកដែលសម្លឹងឃើញកីឡាករវ័យ ១៧​ឆ្នាំនេះ មុនគេ បន្ទាប់មកក្រុមអ្នកមានបុណ្យ Barcelona ក៏បង្ហាញការចាប់អារម្មណ៍លើកកីឡាករសញ្ចាតិអូទ្រីសនេះផងដែរ៕ ដោយឡែកកាលពីពេលថ្មីៗយោងទៅតាមសារព័ត៌មាន Defensa Central បានអោយដឹងថាក្រុមបិសាចក្រហម Manchester United ក៏បានចូលរួមប្រជែងកីឡាករវ័យក្មេងនេះទៅកាន់ Old Trafford ផងដែរ៕

ប្រភព: Sportsmole