រាជធានីភ្នំពេញ៖ អគ្គនាយក​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស​ លោក​ឧកញ៉ា​ លាង​ ពៅ​​ (ភីធើរ) ចុះ​បើក​​យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ២០២១ ដោយ​​​ជួប​សំណេះ​សំណាល​ និង​ឧបត្ថម្ភទឹក​បរិសុទ្ធកម្ពុជា ទឹក​​ក្រូច​​អាយស៍​ IZE ​និង​​ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ជូន​​​​មន្ត្រី​នគរបាលចរាចរណ៍ ប្រចាំតំបន់ស្តុបក្បាលថ្នល់ កាលពីព្រឹកម៉ិញនេះ។

លោកឧកញ៉ា​ លាង ពៅ មានប្រសាសន៍ថា៖​ «ខ្ញុំសូមស្ងើចសរសើរដល់មន្ត្រីនគរបាលយើងដែលខិតខំបំពេញកិច្ចការដើម្បីសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា។ ការ​​លះ​បង់​ដ៏​ធំធេង​នេះ​មិនគួរត្រូវបានមើលរំលងឡើយ។ ដូច្នេះហើយទើប​ក្រុមការងារទឹកចិត្តកម្ពុជានឹងនៅតែបន្តសកម្មភាពចែកអំណោយដល់នគរបាលនៅទូទាំងប្រទេសកម្ពុជាយើង ក្នុង​គោលបំណងតែមួយគត់ គឺដើម្បី​ថ្លែង​​អំណរគុណ និងលើកទឹកចិត្តដល់​ពួក​គាត់​ជាពិសេស»។

វរសេនីយ៍ទោ ពៅ សុភាព នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកក៏បាន​ថ្លែងអំណរគុណចំពោះយុទ្ធនាការទឹកចិត្តកម្ពុជា និង​​ក្រុម​​ការ​ងារ​​ដែល​​បាន​ចុះ​មកចែកអំណោយជូននគរបាល​ដោយផ្ទាល់។​

លោក​ថ្លែង​ថា «នេះ​​ស​បញ្ជាក់​អំពីស្មារតីចេះជួយយកអាសារគ្នាទៅវិញទៅមករបស់ជន​ជាតិខ្មែរយើង»។

គួរបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងបន្តពីឆ្នាំចាស់ ២០២០ ដែលទឹកចិត្តកម្ពុជាបានផ្តល់ជូនមន្រ្តីនគរបាលចម្រុះនៅទូទាំងប្រទេសនូវទឹកបរិសុទ្ធកម្ពុជាសរុបជាង២ម៉ឺនកេស ហើយនឹងបន្តផ្តល់ជូនដល់មន្ត្រីនគរបាលនៅទូទាំងប្រទេសសម្រាប់ឆ្នាំ ២០២១ នេះផងដែរ។ ជាក់ស្តែងអំណោយផ្តល់ជូនកាលពីព្រឹកម៉ិញនេះមានដូចជា ទឹកបរិសុទ្ធកម្ពុជាចំនួន ១០០ កេស និង ទឹកក្រូចអាយស៍ IZE រសជាតិក្រូចឆ្មារ អាយស៍ IZE ផ្លែឈើចម្រុះ ៣០កេស និង​ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ចំនួនសរុប ១០កេសបន្ថែមទៀតផងដែរ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទឹកក្រូចអាយស៍ IZE ស្រាបៀរ គូដូ KUDO និង ទឹកបរិសុទ្ធកម្ពុជាផងដែរ៕