កីឡាករសញ្ជាតិបារាំងរូបនេះ កាលពីរដូវកាលមុនត្រូវបានក្លឹប AS Roma ដាក់អោយក្រុម Rennes នៃលីគកំពូលបារាំង(League 1) ខ្ចីជើង​ ដោយបានបង្ហាញខ្លួន ២៧ប្រកួត៕ កីឡាករ N’Zonzi មិនទាន់ច្បាស់អំពីអនាគតរបស់ខ្លួននៅ Roma នៅឡើយទេ បើយោងតាមកាសែត Foot Mercato បានអោយដឹងថា ក្លឹបអុីតាលីមួយនេះគ្រោងនឹងបញ្ចប់កុងត្រារូបគេក្នុងពេលឆាប់ៗនេះ៕ កាសែតនេះបានបន្តទៀតថា Arsenal និង Everton ជាក្លឹបដែលចង់បានកីឡាករវ័យ ៣២ឆ្នាំ ដែលជាសមាជិកជួយអោយក្រុមជម្រើសជាតិបារាំងលើកពានបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ ២០១៨៕ អតីតខ្សែបម្រើក្រុម Blackburn Rovers និង Stoke City បានបង្ហាញខ្លួននៅលីគអង់គ្លេសចំនួន ១៩៥ ប្រកួតក្នុងចន្លោះឆ្នាំ ២០០៩ និង ២០១៥៕

ប្រភព: Sportsmole