យោងតាមការប្រកាសព័ត៌មានពីស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានឲ្យដឹងថាប្រទេសចិន និងមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីធ្វើការសិក្សាពីលទ្ធភាពនៃការតភ្ជាប់ផ្លូវរថភ្លើងតភ្ជាប់ទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតទី ២ នៅតំបន់កណ្តាលប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងទីក្រុង Kyaukphyu ជាទីក្រុងធំនៅរដ្ឋរ៉ាក់ខាញរបស់ប្រទេសមីយ៉ាន់ម៉ា។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

និយាយនៅក្នុងពិធីចុះហត្ថលេខា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសមីយ៉ាន់ម៉ា លោក Chen Hai និយាយថាថាផ្លូវរថភ្លើងនេះនឹង រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសុខុមាលភាពរបស់ប្រជាជនក៏ដូចជាពង្រឹងដល់ការផ្សះផ្សាជាតិនិងដំណើរការសន្តិភាពនៅប្រទេសមីយ៉ាន់ម៉ា។ លោក U Thant Zin Maung រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននិងគមនាគមន៍ មីយ៉ាន់ម៉ា និយាយថាកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើងចិន-មីយ៉ាន់ម៉ាដែលរួមមានកំណាត់ផ្លូវទីក្រុង Mandalay-Kyaukphyu គឺជាគម្រោងដ៏សំខាន់មួយសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងជាច្រករបៀងសេដ្ឋកិច្ច ចិន-មីយ៉ាន់ម៉ា។

លោកបានកោតសរសើរចំពោះប្រទេសចិន ក្នុងការគាំទ្ររយៈពេលវែងសម្រាប់គម្រោងផ្លូវរថភ្លើងនិងការអភិវឌ្ឍន៍សន្តិភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយលោកជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។