រាជធានីភ្នំពេញ៖ គ្រោះរញ្ជួយដី មានកម្រិត៥រ៉ិចទ័រ បានវាយទៅលើភាគពាយព្យ នៃតំបន់ Davila ប្រទេសហ្វីលីពីន កាលពីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។​

បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារ នៅក្នុងជម្រៅ១០គីឡូម៉ែត្រ នៅក្រោមដី។

ទោះជាយ៉ាងណា គេមិនទាន់មានសេចក្ដី​​រាយការណ៍ អំពីទំហំ​ខូចខាត និងអ្នក​រងគ្រោះនៅឡើយ៕