ភ្នំពេញ ៖ តារសម្តែងស្រីវ័យក្មេង កញ្ញា អាង សុជាតា ដែលត្រូវបានមហាជនអ្នកគាំទ្របានដឹង និងស្គាល់ថាជាកូនស្រីរបស់របស់តារាសម្តែងស្រីចាស់វស្សាអ្នកនាង សឿន ផានផាភួង នោះមួយរយៈក្រោយនេះនាងហាក់ដូចជាមានសន្ទុះល្បីល្បាញយ៉ាងខ្លាំងនៅក្នុងវិថីជាតារាសម្តែង។


តារាស្រីវ័យក្មេង ដែលសម្តែងជាតួអង្គឯកក្នុងរឿង ពោះធំ រូបនេះ តែងតែត្រូវបានមហាជនជាច្រើនកត់សម្គាល់ពីទេពកោសល្យ និងដុងសិល្បៈរបស់នាងដែលមើលទៅនាងសម្តែងបានល្អយ៉ាងខ្លាំង ជាពិសេសរួមជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ធ្វើឲ្យនាងកាន់តែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកគាំទ្រជាច្រើននាក់។


ស្រាប់តែពេលថ្មីៗនេះ​ អាង សុជាតា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីម្តាយរបស់នាងគឺអ្នកនាង សឿន ផានផាភួង បានបង្ហោះរូបកូនស្រី ជាមួយនឹងកម្លោះរូបសង្ហាដែលជាតារាចម្រៀងថ្មី គឺលោក សំ សុវណ្ណារ៉ាក់ ដែលមើលទៅហាក់ដូចជាអ្នកទាំងពីរកំពុងអង្គយផ្ទឹមចងដៃក្នុងថ្ងៃភ្ជាប់ពាក្យយ៉ាងដូច្នោះដែរ។ ជាក់ស្តែងនៅក្នុងគណនីផេកហ្វេសប៊ុករបស់អ្នកនាង សឿន ផានផាភួង បានបង្ហោះ “មានអីចង់សួរក៏សួរមកបងប្អូន” រួមជាមួយរូបថតប្រមាណជាបួនសន្លឹក ដែលហាក់ធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យជាខ្លាំង ដោយបានចោទសំណួរសួរថា តើកញ្ញ អាង សុជាតា និងតារាចម្រៀងលោក សំ សុវណ្ណារ៉ា់ ពិតជាកំពុងតែភ្ជាប់ពាក្យមែនឬយ៉ាងណា? ខណៈពេលដែលមានអ្នកខ្លះគិតថានេះប្រហែលគ្រាន់តែជាឈុតមួយក្នុងសម្តែងរឿងតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏គេបានឃើញនៅលើគណនីហ្វេសប៊ុក កញ្ញា អាង សុជាតា បានបង្ហោះថា “អរគុណសម្រាប់ថ្ងៃនេះ លាហើយភាពនៅលីវ”។