ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រភាគច្រើនប្រាកដជាបានដឹង និងស្គាល់តារាសម្តែង និងជាពិធីករលោក ជា វណ្ណារិទ្ធ ជាក់ជាមិនខាន បើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះលោកមិនបានបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តណាមួយបន្ថែមទៀតក្ដី ក៏លោកនៅតែបង្ហាញមុខលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយភរិយា និងកូនប្រុសដែលគួរឲ្យស្រឡាញ់ទាំងពីររបស់លោកដដែល។


ជាក់ស្តែង មួយរយៈក្រោយមកនេះ គេហាក់ដូចជាឃើញលោក និងភរិយា មានភាពជោគជ័យយ៉ាងខ្លាំងលើមុខជំនួញរបស់ពួកគេ ដោយមើលទៅអ្នកទាំងពីរមានភាពមមាញឹកណាស់ជាមួយនឹងការងារនេះ។ បើទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីរវល់នឹងការងារ ប្ដីប្រពន្ធលោក ជា វណ្ណារិទ្ធ តែងបង្ហោះរូបភាពសប្បាយៗលក្ខណៈគ្រួសារ ដែលមើលទៅដូចជាមានសុភមង្គលយ៉ាងខ្លាំង។


ស្រាប់តែពេលថ្មីៗនេះ បន្ទាប់ភរិយារបស់លោក ជា វណ្ណារិទ្ធ បង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយកូនប្រុសរួចមក ស្រាប់តែមានមតិរិះគន់ជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើភរិយា ក៏ដូចជាលោក ជា វណ្ណារិទ្ធ ផ្ទាល់ហាក់ដូចជាអន់ចិត្តចំពោះពាក្យប្រមាថកាតទានទាំងអស់នោះ ដោយភរិយារបស់តារាសម្តែងប្រុសរូបនេះបានបង្ហោះសារមួយថា “សួរមួយមេីល?! ខ្ញុំរកសុីហត់ចង់ងាប់ គ្រាន់ខ្ញុំដេីរលេងសប្បាយៗ ហេីយខ្ញុំស្លៀកពាក់ចឹង ថតរូបចឹង វាទេីសក្បាលអ្នកណាខ្លះ? សិចសុី? ស្រាត? បេីទេីស មិនសប្បាយចិត្តនឹងខ្ញុំ សូមមេត្តាចេញអោយឆ្ងាយ រឺRemove or unfollow or even block me , ok ?!! Don’t mess up with my life 😡😡😡”។


ក្រោយមកទៀត នាងក៏បានផុសបន្តទៀតថា “អ្នកទាំងអស់គ្នាដឹងទេ ថាខ្ញុំនៅក្នុងឆ្នាំ2020 ផុសរូបខ្លួនឯងតិចណាស់ បេីមិនពាក់ព័ន្ធនឹងរបររកសុី ហេីយនិងរូបកូនទេ គឺទាល់តែទៅដេីរលេង ព្រោះប្តីចូលចិត្តថតរូប ទេីបតែមានរូបច្រេីនផុសវិញ2021ដេីមខែ😇😇😇 ខ្ញុំពីមុនខ្ញុំសរសេរវែងៗ រូបច្រេីនៗ ឥលូវខ្ញុំshare រូបចាស់ៗ និង សឹងតែមិនសរសេរអ្វី ព្រោះខ្ញុំហត់នឿយ 😅😅😅 ខញុំចាស់ហេីយ ខ្ញុំមានខួរក្បាលតែខ្ញុំវាអត់សូវ active នៅaccount ខ្លួនឯង ខ្ញុំលក់ដូរតែក្នុងpage Pinkday Forever និងរវល់កូនៗផង… កុំប្រកាន់ខ្ញុំពេក កុំចាប់កំហុសខ្ញុំពេក កុំអោយខ្ញុំបាត់ទៅម្តងទៀត កុំអោយខ្ញុំបង្ហាញតែរូបឥវ៉ាន់ ខ្ញុំចង់មានសេរីភាព ខ្ញុំចង់មានក្តីសុខក្នុងSocial media ដែរ សំរាប់save ទុកនឹងគេ🙏🏻🙏🏻🙏🏻” ៕