ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី១២មករា ឆ្នាំ២០២១ នេះក្រុមការងារ មន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរនាក់ដែលមើលថែមាន់ក្មុងកសិដ្ឋានចិញ្ចឹមមាន់ដែលមានផ្ទុះជម្ងឺផ្តាសាយH5N1 នៅភូមព្រែកកញ្ច្រែងឃុំព្រែកហ្លួងស្រុកឯកភ្នំខេត្តបាត់ដំបងផ្ញើរទៅប៉ាស្ទ័រទីក្រុងភ្នំពេញ។ កម្មករ២នាក់ដែលជាអ្នកថែនិងប៉ះពាល់មាន់ងាប់ផ្ទាល់ មានឈ្មោះ រ៉ន បញ្ញា អាយុ២១ ឆ្នាំ និង ឈ្មោះ ខន ជីវ័នអាយុ២៨ឆ្នាំ ។

លោកវេជ្ជបណ្ឌិតអ៊ុកវិទ្យាអនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានអោយដឹងថាសុខភាពកម្មករទាំងពីរនាក់នេះ ល្អធម្មតាទេពុំមានរោគសញ្ញាបង្ហាញគួរអត់សំគាល់នោះទេ។

លោកបញ្ជាក់ថាក្រោយយកសំណាកពួកគេហើយលោកបាន ណែនាំ មិនអនុញ្ញាតិអោយកម្មករទាំងពីរនេះដើរហើយទៅណានោះទេគឺនៅឆ្ងាយពីគេសិន រង់ចាំលទ្ធផលធ្វើតេស្តលើសំណាកសិនថាមានឆ្លងជំងឺផ្តាសាយH5N1រឺអត់ ។ លោកបញ្ជាក់ថាជម្ងឺផ្តាសាយH5N1ជាប្រភេទជំងឺឆ្លងពីមាន់ទៅមនុស្ស ប៉ុន្តែមិនទាន់មានការរកឃើញថាមានការឆ្លងពីមនុស្សទៅមនុស្សនោះទេ។

សូមបញ្ជាក់ថាបើតាមលោកកហូណាំម្ចាស់កសិដ្ឋានអោយដឹងថាកសិដ្ឋាននេះចិញ្ចឹមមាន់១ខែមកហើយ ដែលនាំចូលពូជមកពីក្រុមហ៊ុនមួយរបស់ប្រទេសវៀតណាមចំនួន១៣០០ក្បាលនិងមាន់ស្រែ២០០ក្បាល ទាកប៉ាជាង២០០ក្បាលនិងក្ងានមួយចំនួន ។

តាមកម្មករមើលថែផ្ទាល់បានបញ្ជាក់ថា មាន់ចាប់ផ្តើមឈឺងាប់ពីថ្ងៃទី៣១មករាដល់ថ្ងៃទី៥ មករាគឺងាប់ទាំងអស់តែម្តង ហើយមាន់ដែលងាប់ទាំងនេះត្រូវបានមន្រ្តីជំនាញបានចុះមកណែនាំអោយកប់ចោល និងបានបាញ់ថាំសម្លាប់មេរោគជុំវិញកសិដ្ឋានផងដែរ។

សូមបញ្ជាក់ថា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់នៅល្ងាចថ្ងៃទី១១ ខែមករា នេះដល់បណ្តាញព័ត៏មានក្នុងស្រុកថា លទ្ធផលធ្វើតេសលើសំណាកសត្វមាន់ដែលងាប់ជាង ១០០០ក្បាល នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបង្ហាញថា គឺជាគ្រុនផ្តាសាយបក្សី (H5N1) ប៉ុន្តែប្រភេទជំងឺនេះ គឺមិនប៉ះពាល់ដល់មនុស្សទេ។

លោក ឈឹម វិជ្ជរ៉ាប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានអំពាវនាវពលរដ្ឋបើឃើញមាន់ឈឺរឺងាប់ខុសប្រក្រតីនិងសង្ស័យកើតជម្ងឺផ្តាយសាយ សូមរាយការណ៍ជាបន្ទាន់មកកាន់អជ្ញាធរមូលដ្ឋាននិមន្រ្តីការិយាល័យបក្សុព្យាបាលរឺមន្ទីរកសិកម្មផ្ទាល់ដើម្បីចុះអន្តារគមន៍ភ្លាមៗ៕