ជំងឺគ្រុនផ្ដាសាយធំ (ឬគ្រុនផ្ដាសាយតាមរដូវ) ជាជំងឺដែលងាយឆ្លង។ ជំងឺនេះកើតឡើងដោយមេរោគស្ថិតនៅក្នុងក្រុមមេរោគដែលបង្កឱ្យរលាកផ្លូវដង្ហើម។ ជំងឺនេះកើតឡើងក្នុងរដូវរំហើយ និងរដូវរងារ ហើយបណ្ដាលឱ្យរលាកប្រព័ន្ធដង្ហើម បំពង់ក ច្រមុះ និងសួត។

រោគសញ្ញានៃជំងឺនេះគឺ បន្ទាប់ពីការឆ្លងមេរោគអ្នកអាចមានអាការឈឺក្នុងរយៈពេល៤៨ម៉ោង។ អ្នកអាចចម្លងជំងឺនេះទៅអ្នកដទៃមួយថ្ងៃមុន និងមួយសប្ដាហ៍បន្ទាប់ពីចេញរោគសញ្ញាដំបូង។ ផ្ទុយពីជំងឺរលាកបំពង់កគ្រុនផ្ដាសាយធំអាចមានរោគសញ្ញាភ្លាមៗដូចជាគ្រុនក្ដៅខ្លាំង ហើយមានគ្រុនញាក់ បែកញើសខ្លាំង ឈីក្បាលខ្លាំង ហត់នឿយខ្លាំង និងចុករោយពេញខ្លួនប្រាណ។ អ្នកក៏មានអាការក្អកខ្លាងដែរ។ ចំពោះអ្នកដែលមានសុខភាពល្អ អាចជាសះស្បើយពី៤ ទៅ៧ថ្ងៃ សម្រាប់អាការ គ្រុនក្ដៅ ការចុករោយ និងឈឺក្បាល នឹងជាសះពីការក្អកនិងការហត់នឿយពី២ ទៅ៣សប្ដាហ៍ក្រោយមក។

សម្រាប់មនុស្សទន់ខ្សោយ (មនុស្សចាស់ អ្នកមានជំងឺប្រចាំ ទារកមានអាយុតិចជាង៦ខែ) ជំងឹនេះអាចមានការវិវត្តទៅធ្ងន់។ អ្នកអាចមានការរលាកសួតដោយសារបាក់តេរី ឬជំងឹប្រចាំកាយរបស់អ្នកធ្ងន់ធ្ងរ៕