ភ្នាក់ងាររបស់ខ្សែបម្រើ Bakayoko ចង់អោយក្រុមតោខៀវ Chelsea លក់រូបគេទៅកាន់ក្រុម Napoli៕ ខ្សែបម្រើរូបនេះបានចាកចេញពី AS Monaco មកចូលរួមជាមួយ Chelsea កាលពីឆ្នាំ ២០១៧ ក៏ប៉ុន្តែរូបគេហាក់បីដូចជាបង្ហាញទម្រង់លេងមិនសូវល្អ ក៏ត្រូវក្លឹបតោខៀវដាក់អោយក្លឹប AC Milan  ខ្ចីជើង៕ ក្រោយមមករូបគេក៏ចាកចេញពី AC Milan ទៅចូលរួមជាមួយក្លឹបចាស់របស់គេវិញគឹ AS Monaco មិនបានប៉ុន្មានក្រោយមករូបគេបានផុតកុងត្រា៕ជាមួយ AS Monaco ហើយត្រូវបាន Chelsea ដាក់អោយក្លឹបផ្សេងខ្ចីជើងជាលើកទី ៣ គឺ​ក្រុម Napoli៕កីឡាករវ័យ ២៦ឆ្នាំរូបនេះបានដើរតួរយ៉ាងសំខាន់អោយក្រុមលោក Gennaro Gattuso ក្នុងរដូវកាលនេះ៕ បងប្រុសរបស់កីឡាករ Bakayoko ដែលត្រូវជាភ្នាក់ងាររបស់កីឡាកររូបនេះបាននិយាយថា” ការមកដល់ក្រុម Napoli ធ្វើអោយ Bakayoko បានបង្ហាញខ្លួនច្រើន ម៉្យាងទៀតរូបគេរីករាយនឹងនៅទឹកដីអុីតាលី”៕

ដោយហេតុថា Tiemoue Bakayoko នៅតែជាកីឡាកររបស់ក្លឹប​ Chelsea ទើបមានការស្នើសុំពីសំណាក់ភ្នាក់ងាររបស់កីឡាកររូបនេះ៕ កីឡាករសញ្ជាតិបារាំងនេះ បានចុះកិច្ចសន្យាជាមួយក្រុមតោខៀវរយៈពេល ៥ឆ្នាំ ដែលបច្ចុប្បន្នរូបគេនៅសល់កិច្ចសន្យា ១ឆ្នាំ កន្លះទៀតជាមួយនិងក្រុមលោ Frank Lampard៕

ប្រភព: Sportsmole