រមៀត មានប្រយោជន៍ជាឱសថជួយព្យាបាលជំងឺកាចសាហាវជាច្រើនមុខ! ព្យាបាលជំងឺមហារីក ដំបៅក្រពះ ឈឺក្រពះរ៉ាំរៃ ជួយបំបាត់ឆ្អឹងពុក ជំនួយថ្លើម រក្សាសម្រស់ឲ្យក្មេងជាងវ័យ។

•រមៀតព្យាបាលជំងឺដំបៅក្រពះ និងជួយបំបាត់ឆ្អឹងពុក
•រមៀតឬល្មៀត ជារុក្ខជាតិដែលគេស្គាល់ជាទូទៅ វាមានសារធាតុ ខឺរឃ្យូមីន ដែលអាចទប់ទល់នឹងរ៉ាឌីកាល់សេរី និងការរលាក ព្រមទាំងកាត់បន្ថយជំងឺអាល់ហ្សៃមើរ (ជំងឺភ្លេចភ្លាំងវង្វេងវង្វាន់)

•រមៀតអាចការពារថ្លើម មិនអោយសារធាតុពុលបំផ្លាញបាន និងមានប្រសិទ្ធភាពសម្លាប់មេរោគបាក់តេរី ទប់ស្កាត់មហារីក ព្រមទាំងព្យាបាល ជំងឺដំបៅក្រពះទៀតផង។

•មានគុណសម្បត្តិពិសេសក្នុងការទប់ស្កាត់ និងការពាររោគរលាកឆ្អឹងសន្លាក់ ជួយបំបាត់ឆ្អឹងពុក ជួយការពារអាការៈរលាក ក្លាយពង ឬការហើមកើតចេញពីរោគផ្សេងៗ ដូចជា រោគហឺត រលាកពោះវៀន និងរោគឆ្អឹង។

•ម៉ាសរមៀត ជួយអោយស្បែកមុខ ភ្លឺរលោង និង បំបាត់ស្នាមវាគឺជា ប្រភេទគ្រឿងផ្សំម៉្យាងដែល ប្រជាជននៅ តំបន់អាស៊ីអាគ្នេយ៍ និយមចូលចិត្តប្រើ សំរាប់មុខម្ហូបមួយចំនួន ហើយប្រើសំរាប់ថែរក្សាសម្រស់ និងស្បែកឲ្យក្មេងជាងវ័យ។

•ព្យាបាលឈឺក្រពះរ៉ាំរៃ យកម្សៅរមៀត និងម្សៅផ្លែចេកខ្ចី យកមួយមុខ ១ស្លាបព្រាកាហ្វេលាយចូលគ្នាជាមួយទឹកក្តៅមួយកែវ ហូបមួយថ្ងៃ២ដង ហូបមួយអាទិត្យនោះបងប្អូននឹងបានធូរស្បើយ៕