ពុកឆ្អឹងគឺជំងឺមួយប្រភេទដែលកំហាប់ឆ្អឹងឬរចនាសម្ព័ន្ធទ្រទ្រុងឆ្អឹងមានការថយចុះជំងឺនេះច្រើនកើតលើស្រ្តីក្រោយអស់រដូវពី5 ទៅ10ឆ្នាំ អត្រាជំងឺកាន់តែខ្ពស់នៅលើមនុស្សអាយុលើសពី70ឆ្នាំ។ ឆ្អឹងពុកកើតលើឆ្អឹងខ្នងនាំអោយកោងខ្នង ឆ្អឹងពុកកើតមាននៅតាមឆ្អឹងវែងនឹងងាយរងនូវផលវិបាកបាក់ឆ្អឹងដូចជា ឆ្អឹងភ្លៅ ឆ្អឹងកដៃ ពេលដួល ឬ ច្រត់ដៃបន្តិចបន្តួច។

របបអាហារសំរាប់អ្នកជំងឺពុកឆ្អឹង
– អាហារដែលសំបូរជាតិកាល់ស្យូម បន្លែបៃតង ផ្លែឈើ បង្កង ក្តាម សាច់ ស៊ុត។ អាចប្រើទឹកដោះគោដែលសំបូរជាតិកាល់ស្យូម មិនផ្អែម មិនធាត់ មិនត្រូវញាំច្រើនព្រោះអាចនាំធាត់ អាហារដែលដែលសំបូរវិតាមីនដេ។
– Protein ពីសត្វមិនត្រូវញាំច្រើនពេកនោះទេ។
– ហាត់ប្រាណ
+ ជាការពិតមនុស្សដែលមិនហាត់ប្រាណនោះការវិវត្តន៍នៃជំងឺពុកឆ្អឹងលឿនជាងធម្មតា
+ គួរហាត់ប្រាណពេលព្រឹក
+ លំហាត់ប្រានដូចជា ដើរហាត់ប្រាន ហែលទឹកគឺសមស្របសំរាប់អ្នកចាស់ជរា
– ជៀសវាង ស្រា ស្រាបៀ បារី កាហ្វេ។

អាហារទាំង10មុខដែលសំបូរកាល់ស្យូម
១.ទឹកដោះគោស្រស់
២. ស្ពៃ
៣. ផ្កាខាត់ណា
៤. ស្ពៃតឿ
៥. ក្រូច
៦. ត្រីប្លាធូ
៧. ត្រីសូម៉ុង
៨. សណ្តែកសៀង
៩. ផ្លែ Almond
១០. ផ្លែល្វា