រលាកក្រពះ ជាជំងឺកើតឡើងដោយសារការរលាក ឬហើមស្រទាប់កម្រាលនៃក្រពះ។ ជំងឺនេះ អាចកើតឡើងភ្លាមៗ ឬកើតមានរាប់ឆ្នាំហើយដោយយើងមិនបានដឹងជាមុន។ យ៉ាងណា រលាកក្រពះ មិនមែនជាជំងឺធ្ងន់ធ្ងរនោះទេ អាចព្យាបាលជាក្នុងពេលខ្លី បើសិនជាព្យាបាលបានត្រឹមត្រូវ។ តែករណីខ្លះ ជំងឺនេះអាចនឹងវិវត្តជាដំបៅក្រពះ នាំឲ្យប្រឈមមុខ កើត ជំងឺមហារីកក្រពះ ទៀតផង។

អ្នកជំងឺភាគច្រើនមិនមានរោគសញ្ញានោះទេ ប៉ុន្ដែរោគសញ្ញាឧស្សាហ៍ជួបជុំបំផុតមាន៖
•មិនឃ្លានអាហារ
•ក្អួតចង្កោរ
•ចុកពោះផ្នែកខាងលើ (ចុងចង្ហើមជាដើម)
•ណែនពោះក្រោយពេលញ៉ាំ

បើសិនជាមានហូរឈាមក្នុងស្រទាប់កម្រាលក្រពះ យើងអាចនឹងមានរោគសញ្ញាដូចខាងក្រោម៖
•លាមកខ្មៅ
•ក្អួតឈាម ឬក្អួតពណ៌កាហ្វេ
ជំងឺនេះ អាចមានរោគផ្សេងៗមិនបានរៀបរាប់នៅខាងលើ។ បើមានការបារម្ភពីរោគសញ្ញាណាមួយនោះ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕