ខណៈដែលកាល់ស្យូមដើរតួនាទីខុសគ្នាក្នុងមុខងារជាច្រើននៃរាងកាយកូនរបស់អ្នក អ្នកក៏អាចមានជម្រើសជាច្រើនទៀតដែលត្រូវធ្វើដើម្បីទទួលបានការលូតលាស់នៃសុខភាពឆ្អឹងរឹងមាំ។

វីតាមីនD៖ រាងកាយត្រូវការវីតាមីនD ដើម្បីស្រូបយកកាល់ស្យូម។ កុមារអាចទទួលយកវីតាមីនD បានច្រើនបំផុតតាមរយៈការត្រូវពន្លឺកាំរស្មីព្រះអាទិត្យ(ប្រហែលពី១០ទៅ១៥នាទីក្នុងមួយថ្ងៃ) និងការទទួលទានរបបអាហារប្រភេទវីតាមីនDដូចជា ស៊ុត ត្រីទឹកប្រៃ ថ្លើម និងទឹកដោះគោជាដើម។

ការធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណក៏មានសារៈសំខាន់ផងដែរចំពោះឆ្អឹងដូចជា លំហាត់ប្រាណបង្កើនការលូតលាស់ឆ្អឹងដែលផ្ដល់នូវការជម្រុញភាពលូតលាស់ឆ្អឹងក្នុងរាងកាយ។ សកម្មភាពផ្សេងៗដូចជា ការជិះកង់ ការរត់ត្រឹកៗ លេងបាល់ រាំ និងហាត់លើកទម្ងន់យ៉ាងហោចណាស់៣០ទៅ៦០ នាទីក្នុងមួយថ្ងៃឱ្យបាន៣ទៅ៥ដងក្នុងមួយសប្ដាហ៍អាចជួយធ្វើឱ្យកំហាប់ និងម៉ាសឆ្អឹងរឹងមាំ។

កុំជក់បារី ឬសេពគ្រឿងស្រវឹង និងកាហ្វេអ៊ីន៖ ដោយសារបារីធ្វើឱ្យកំហាប់ឆ្អឹងថយចុះ។ ម៉្យាងទៀត កាហ្វេ តែ និងសូដា អាចធ្វើឱ្យរាងកាយពិបាកស្រូបយកជាតិកាល់ស្យូម។

កាត់បន្ថយការទទួលទានប្រៃ៖ របបអាហារប្រៃខ្លាំងធ្វើឱ្យបាត់បង់ជាតិកាល់ស្យូមពីរាងកាយដោយបង្កើនបរិមាណក្នុងទឹកនោម។ ត្រូវយកចិត្តទុកដាក់ឱ្យកុមារតមអាហារសម្រន់ដែលមានជាតិប៊ីចេង សូដ្យូមខ្ពស់ដូចជា ទឹកស៊ីអ៊ីវ ជាដើម៕