ការប្រកួតរបស់ Metfone The First Legend គិតមកទល់ពេលនេះបានរកឃើញជើងឯកនៅក្នុងតំបន់ទី៤ រួចហើយ ប៉ុន្តែយ៉ាងណាមិញ Metfone The First Legend នៅតែបន្តរកក្រុមជើងខ្លាំងបន្តទៀតសម្រាប់ការប្រកួតតំបន់ទី៥ ដែលនឹងធ្វើការបើកចុះឈ្មោះឥឡូវនេះ ហើយក្នុងតំបន់ទី៥នេះរួមមាន៖ ភ្នំពេញ កណ្តាល និងកំពង់ឆ្នាំង ដោយការចុះឈ្មោះ និងបើកចំនួន 64 ក្រុមផងដែរ ដែលអាចចុះឈ្មោះតាមរយៈ Link ខាងក្រោម ៖

https://forms.gle/4aQRhDr8UXP9N8bq6

លក្ខណ្ឌក្នុងការចូលរួមប្រកួត

តម្រូវអោយប្រធានក្រុមតំណាងស្ថិតនៅក្នុងតំបន់ដែលមានដូចបានរៀបរាប់ខាងលើដើម្បីចុះឈ្មោះចូលរួមប្រកួត ហើយការចុះឈ្មោះតម្រូវអោយមាន លេខទូរស័ព្ទ Metfone ទាំងអស់ដើម្បីចុះចូលរួមប្រកួត។ ដោយឡែកសម្រាប់ក្រុមដែលបានចាញ់ក្នុងតំបន់ទី១ ក៏អាចបន្តទៅតំបន់ផ្សេងបានទៀត ដោយក្នុងតំបន់នីមួយៗអាចចុះឈ្មោះបានត្រឹមតែ ៣២ ក្រុមតែប៉ុណ្ណោះ។ ជាមួយគ្នានេះក្រុមលេខ១ ទទួលបានកៅអីទៅលេងវគ្គ ៨ក្រុមចុងក្រោយ ក្រុមលេខ ២ មានឱកាស លេងវគ្គ Lower Bracket ដើម្បីយក កៅអីទៅលេងវគ្គ៨ ក្រុមចុងក្រោយ។ ក្រុមដែលចុះឈ្មោះមុនហើយត្រឹមត្រូវតាម លក្ខខណ្ឌ និង មានសិទ្ធចូលមុន។ រាល់ព័ត៍មានផ្សេងៗក្រុមការងារនិងរៀបចំបង្ហោះក្នុង Group :

https://web.facebook.com/groups/428264528545280

បញ្ជាក់៖ សម្រាប់ការប្រកួត Metfone The First Legend តំបន់ទី៥ នេះនឹងរើសយក ២កៅអី ដើម្បីលេងវគ្គ ៨ក្រុមចុងក្រោយ ហើយ ៤ក្រុមដែលមានចំណាត់ថ្នាក់ពីលេខ ៣ លេខ ៤ លេខ៥ និងលេខ ៦ និងចូលលេងវគ្គ Lower Bracket៕