ខេត្តកណ្ដាល៖ ទណ្ឌិតចំនួន៥នាក់ពាក់ព័ន្ធនឹងបទល្មើសផ្សេងគ្នា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ បានលួចរត់ចេញពីពន្ធនាគារខេត្តកណ្ដាល។

មន្រ្ដីនគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ទណ្ឌិតចំនួន៥នាក់ ​បានរត់ចេញពី​ពន្ធនាគារខេត្តកណ្តាល។ ប៉ុន្ដែភ្លាមៗនោះ សមត្ថកិច្ចបានចាប់ខ្លួនទណ្ឌិតម្នាក់ ក្នុងចំណោមពួកគេទាំង៥នាក់ខាងលើ។

មន្រ្ដីនគរបាលដដែល បានបញ្ជាក់ថា ទណ្ឌិតទាំង៥នាក់នោះ រួមមាន ទី១-ឈ្មោះ ឆុំ ស៊ីមី (ចាប់បានខ្លួនបានវិញ) ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន, ទី២-ឈ្មោះ សេង សួនហួង (គ្រឿងញៀន), ទី៣-ឈ្មោះ ណាង សៀកលៀង (គ្រឿងញៀន),​ទី៤-ឈ្មោះ រុន ពៅ (លួច) និងទី៥-ឈ្មោះ នោ មោសា (លួច)។ ​រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងតែតាមចាប់ខ្លួនទណ្ឌិតទាំងនោះ ដើម្បីមកអនុវត្ដទោសបន្ដទៀត។

ទោះជាយ៉ាងណា​ KBN មិនអាចទាក់ទងសុំការបំភ្លឺពី​លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល  បានទេ នៅព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ៕