រាល់ពេលផឹកគ្រឿងស្រវឹងរួចមានមនុស្សមួយចំនួនតែងញ៉ាំក្រូចឆ្មារជាមួយនឹងអំបិលដើម្បីបន្សាប ជាតិស្រវឹង។ ស្រវឹងក្រូចឆ្មារ និងអំបិលពិតជាអាចជួយឲ្យស្វាងវិញមែន ឬយ៉ាងណា?

ចំពោះរឿងញ៉ាំក្រូចឆ្មារ និងអំបិលជួយឲ្យស្វាងស្រវឹងនេះ លោក វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកជំងឺទូទៅបានឲ្យដឹងថាវាមិនខុសទេការញ៉ាំក្រូចឆ្មារ និងអំបិលពិតជាអាចជួយកាត់បន្ថយជាតិ ស្រវឹងបានមែនក៏ប៉ុន្តែក្នុងករណីដែលញ៉ាំ ស្រាតិចតួចប៉ុណ្ណោះ។ លោក វេជ្ជបណ្ឌិតបានបន្តថា ប្រសិនបើ ញ៉ាំស្រាស្រវឹងជោគជាំ ហើយនោះញ៉ាំក្រូចឆ្មារជាមួយអំបិល ក៏មិនអាចជួយបន្សាបជាតិស្រវឹងបានដែរ។

មិនត្រឹមតែការញ៉ាំក្រូចឆ្មារប៉ុណ្ណោះទេដែលជួយកាត់បន្ថយជាតិស្រវឹង បើត្រូវការជំនួយបន្សាបភ្លាមៗ យើងអាចញ៉ាំ៖
– ភេសជ្ជៈប៉ូវកម្លាំងផ្សេងៗដែលជួយតាស់ស្មារតី
– ញ៉ាំទឹកក្រូចឆ្មារ
– ញ៉ាំតែ ឬផ្លែឈើពពួក Citrus ដែលមានជាតិជូរ។

ប៉ុន្តែត្រូវចាំថា ក្បួនទាំងនេះជួយបានតែពេលញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតតិចតួចប៉ុណ្ណោះ បើស្រវឹង ខ្លាំងហើយគួរសម្រាក និងញ៉ាំទឹកឲ្យបានច្រើនចៀសវាងខ្វះជាតិទឹកខ្លាំង ឬអាចបណ្តាលឲ្យមានគ្រោះ ថ្នាក់ណាមួយជាយថាហេតុ៕