អាការៈមិនស្រួលក្នុងខ្លួនមួយចំនួន ដែលយើងមានអារម្មណ៍ អាចជាសញ្ញាមួយរយៈពេល ប៉ុន្ដែអាការមួយចំនួនទៀត អាចជាសញ្ញាបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរ។ ខាងក្រោមនេះ ជាសញ្ញាបញ្ជាក់អំពីអាការប្លែកៗទាំងនោះ៖

១. ទឹកនោមពណ៌ក្រម៉ៅ៖ មនុស្សគ្រប់រូបតែមិនដែលខ្វល់ពីការពិនិត្យទឹកនោមរបស់ខ្លួនថាមានលក្ខណៈដូចម្ដេចនោះទេ។ ប្រសិនបើអ្នកកត់សម្គាល់ឃើញថាទឹកនោមមានពណ៌លឿងក្រម៉ៅ ឬពណ៌លឿងទុំ វាអាចជាសញ្ញាមួយបញ្ជាក់ថា អ្នកមានបញ្ហាកង្វះទឹកក្នុងខ្លួន។

២. បបូរមាត់ប្រះ និងស្ងួត៖ បបូរមាត់ស្ងួតគឺជាបញ្ហាមួយដែលមនុស្សយើងភាគច្រើនស៊ាំទៅហើយ និងតែងតែធ្វើព្រងើយកន្ដើយនិងបញ្ហានេះ ដោយមិនបានទទួលទានទឹកឱ្យបានគ្រប់គ្រាន់ឡើយ។ ទោះជាយ៉ាងនេះក្ដី ការប្រេះនៅចុងបបូរមាត់អាចមានន័យថាអ្នកបានទទួលតានវីតាមីនA ច្រើនពេក ដែលបណ្ដាលឱ្យលើសសារជាតិកាល់ស្យូមខ្លាំងនៅក្នុងរាង្គកាយរបស់អ្នក។

៣. ភ្នែកឡើងប៉ោងក្រហម៖ ប្រសិនបើភ្នែកអ្នកតែងឡើងកន្ដួលរម៉ាស់ហើយអ្នកតែងចង់ញីដើម្បីកាត់បន្ថយរម៉ាស់ ដូច្នេះវាអាចជាសញ្ញាមួយដែលបង្ហាញថាអ្នកកំពុងមានប្រតិកម្មអាឡែស៊ី។

អាការទាំងនេះ ស្ដាប់ទៅហាក់ដូចជាធម្មតាជារោគសញ្ញាងាយស្រួលព្យាបាល ប៉ុន្ដែវិធីសាស្រ្ដល្អបំផុតគឺត្រូវពិនិត្យរោគសញ្ញាទាំងនេះជាមួយគ្រូពេទ្យឯកទេស។ ការធ្វើបែបនេះ វាអាចជួយអ្នកឱ្យរកឃើញបញ្ហាតិចតូចដែលកើតមានចំពោះសុខភាពរបស់អ្នក មុនពេលដែលបញ្ហាទាំងនេះប្រែក្លាយជាបញ្ហាធ្ងន់ ធ្ងរ៕