ភ្នំពេញ ៖ អតីតតារាសម្តែង អ្នកនាង សារាយ សក្កណា ដែលត្រូវបានគេដឹងថា នាងបានចាកចេញឆ្ងាយពីប្រទេសកម្ពុជាទៅរស់នៅក្រៅប្រទេសជាមួយនឹងស្វាមីរបស់នាងនោះ ពេលនេះគេហាក់ដូចជាបានឃើញថា ជីវិតរបស់នាងមានសេចក្ដីសុខសុភមង្គលច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។


បើទោះបីជាយ៉ាងណា អ្នកនាង សារាយ សក្កណា យូរៗម្ដងនាងក៏បានវិលត្រឡប់មកលេងប្រទេសកម្ពុជាម្ដងម្កាលផងដែរ ដោយនាងហាក់ដូចជាមិនបំភ្លេចទឹកដីកំណើតនោះឡើយ បើទោះបីជាពេលនេះនាងបានបង្កើតគ្រួសារដ៏កក់មួយនៅលើទឹកដីថ្មីយ៉ាងណាក្ដី។


ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ អតីតតារាសម្តែងសម្បុរស្រអែមស្រស់រូបនេះ បានបង្ហោះរូបភាពជុំគ្រួសារមួយចំនួន ដែលស្ថិតនៅលើកម្រាលព្រិលដ៏សក្បុសជុំវិញនោះផងដែរ។ អ្វីដែលកាន់តែធ្វើឲ្យមហាជននឹកសរសើរដល់រូបនាងនោះគឺ បន្ទាប់ពីនាងបានសម្រាលកូនប្រុសទីពីររួចមក រូបសម្រស់នាងហាក់ដូចជានៅតែស្រស់ស្អាតដដែល ឥតមានការប្រែប្រួលសោះ។


គួររំលឹកផងដែរថា អ្នកនាង សារាយ សក្កណា បានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅជាមួយនឹងស្វាមីនៅក្នុងប្រទេសសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយនាងបានបង្កើតបានកូនប្រុសស្រីដ៏គួរឲ្យស្រឡាញ់ចំនួន ២នាក់ដែរ៕