ភ្នំពេញ ៖ អេននី ហ្សាម ដែលជាតារចម្រៀងមួយរូបប្រចាំនៅក្នុងផលិតកម្មថោន នាងធ្លាប់ត្រូវបានបែកបាក់ស្នេហាជាមួយយនឹងមិត្តប្រុស ខណៈពេលដែលធ្លាប់ទាក់ទងគ្នារហូតដល់ទៅ ៤ឆ្នាំ។ បន្ទាប់ពីនាងបានបែកបាក់ជាមួយគូស្នេហ៍ដែលជាមនុស្សរួចមក ស្រាប់តែមួយរយៈក្រោយនេះ គេសង្កេតឃើញនាងបែរជាងាកទៅស្រឡាញ់មនុស្សស្រីដូចគ្នាទៅវិញ។


អ្វីដែលតារាចម្រៀងស្រីរូបនេះកាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនោះ នាងបាត់បង្កាត់ភ្លើងស្នេហ៍ជាមួយនឹងមនុស្សស្រីដូចគ្នា ដែលមើលទៅហាក់ដូចជាមានក្ដីសុខជាងពេលដែលនាងធ្លាប់មានស្នេហាជាមួយមនុស្សប្រុស។


បើងាកទៅមើលលើគណនីហ្វេសប៊ុករបស់តារាចម្រៀងស្រីខាងលើនេះវិញ នាងហាក់ដូចជាបើកចំហពីទំនាក់ទំនងស្នេហារបស់នាង ដោយនាងតែងតែបង្ហោះពាក្យពេចន៍ផ្អែមល្ហែមទៅកាន់ដៃគូស្នេហា៍ជាភេទដូចគ្នា ដែលធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រនឹកស្មានមិនដល់ថា នាងបែរជាផ្លាស់ប្ដូរដូច្នេះ៕