ថ្នាំក្អក និងថ្នាំផ្តាសាយនៅលើទីផ្សារដែលមនុស្សគ្រប់រូបតែងតែទិញដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ជាវិធីសាស្ត្រដែលល្អមួយសម្រាប់ជួយកុមារឲ្យមានភាពប្រសើរឡើងពីផ្តាសាយ និងក្អកមែនទេ?

ចូរអ្នកគិតវាសាជាថ្មី! ថ្នាំក្អក និងថ្នាំផ្តាសាយមិនត្រូវបានអនុញ្ញាតឲ្យប្រើលើកុមារដែលមានអាយុ តិចជាង២ ឆ្នាំនោះឡើយ។ ដូចនេះ តើធ្វើដូចម្តេចដើម្បីព្យាបាលជំងឺផ្តាសាយដែលកើតលើកុមារ?

ជាទូទៅគ្មានការព្យាបាលណាសម្រាប់ជំងឺផ្តាសាយនោះទេ ប៉ុន្តែអ្នកអាចជួយកូនរបស់អ្នកឲ្យមាន សភាពធូរស្រាលបាននៅពេលដែលពួកគេកំពុងតែលេចចេញនូវសភាពនោះឡើង។

១. ការផ្តល់ជាតិទឹក៖ សារធាតុទឹកមួយចំនួនដូចជា ទឹក ទឹកផ្លែឈើ និងទឹកស៊ុបអាចជួយឲ្យមានភាព ងាយស្រួលក្នុងការដកដង្ហើម
២. ការប្រើប្រាស់ប្រដាប់បឺតនៅក្នុងច្រមុះរបស់កុមារ៖ ឧបករណ៍នេះប្រើសម្រាប់បឺតយកសារធាតុ អន្ធិល ៗ( សំបោរ ) ចេញពីក្នុងច្រមុះ ។
៣. តឹងច្រមុះ៖ អ្នកអាចចំហុយច្រមុះកូន។ អ្នកក៏អាចប្រើថ្នាំបន្តក់ ដើម្បីកាត់បន្ថយសំបោរនៅក្នុងច្រមុះ បានដែរ និងអាចធ្វើឲ្យកូនរបស់អ្នកអាចដកដង្ហើមបានធូរជាងមុន។ សម្រាប់ទារកគួរតែប្រើប្រាស់ប្រដាប់ បឺតសម្បោរ ។
៤.. សម្រាក៖ សូមពិចារណាកុំឲ្យកូរបស់អ្នកទៅសាលារៀន ឬធ្វើអ្វីផ្សេងទៀត ប្រសិនបើពួកគេក្តៅខ្លួន ឬ ក្អកខ្លាំង៕