សួតជាសរីរាង្គដ៏សំខាន់ដែលមានតួនាទីដើម្បីធ្វើដំណើរការនៃរាងកាយរបស់អ្នកឱ្យមានសុខភាពល្អ។ រាល់ពេលដកដង្ហើមចេញចូល សួតមានតួនាទីប្រមូលយកអុកស៊ីសែនទៅកាន់ចរន្ដឈាម រួចបញ្ជូនទៅសរីរាង្គ និងកោសិការាងកាយទាំងមូល។

នេះជារោគសញ្ញាមួយចំនួនដែលអាចឱ្យអ្នកសម្គាល់ឃើញថាសួតរបស់អ្នកកំពុងតែមានបញ្ហា៖
១. ក្អករ៉ាំរ៉ៃ៖ បើក្អករ៉ាំរ៉ៃខ្លាំងមិនបាត់ ទោះជាប្រើប្រាស់ថ្នាំអ្វីក៏ដោយក៏គ្មានប្រសិទ្ធភាពនោះ មានន័យថាសួតរបស់អ្នកកំពុងមានបញ្ហាហើយ។ ម៉្យាងទៀត ការក្អកដែលទាក់ទងនឹងជំងឺសួតអាចធ្វើឱ្យអ្នកមានអាការឈឺទ្រូងដែលលាតសន្ធឹងលើស្មារចុះក្រោមពេលកំពុងតែក្អកផងដែរ។

២. ពិបាកដកដង្ហើម៖ បើអ្នកមានអាការពិបាកដកដង្ហើមទោះនៅស្ថានភាពបែបណាក៏ដោយ នោះក៏បញ្ជាក់ថាអ្នកកំពុងមានជំងឺសួតដែរ។ ការដកដង្ហើមខ្លីៗ ឬពិបាកដកដង្ហើមធ្វើឱ្យសួតអ្នកធ្វើការខ្លាំងជាងធម្មតាដើម្បីដកដង្ហើមចេញចូល លើសពីនេះ វាក៏អាចបណ្ដាលឱ្យស្ទះខ្យល់ផ្លូវដង្ហើមផងដែរ។

៣. ដកដង្ហើមឮសូរ៖ សំឡេងដង្ហើមឮៗគឺជារោគសញ្ញាមួយបង្ហាញថា ផ្លូវដង្ហើមរបស់អ្នកមានលក្ខណៈតូចចង្អៀត ដោយសារផ្លូវដង្ហើមអាចនឹងស្ទះខ្យល់។ ការដកដង្ហើមឮសូរបែបនេះអាចជារោគសញ្ញានៃជំងឺសួត រលាកសួតជាដើម ឬបើធ្ងន់ធ្ងរអាចវិវឌ្ឍន៍ទៅរកជំងឹមហារីកសួតផងដែរ៕