កីឡាករឈុតធំរបស់ក្រុម Aston Villa ជាច្រើនអ្នកត្រូវបានរកឃើញឆ្លងមេរោគកូវីត ១៩៕ Aston Villa ត្រូវបើកទ្វាកីឡាដ្ឋាន Villa Park របស់ខ្លួនប្រកួតជាមួយហង្សក្រហម Liverpool ក្នុងពានរង្វាន់ FA Cup ជុំទី ៣ ៕ ការផ្ទុះឡើងនៃវីរុសកូវីត ១៩ បានបង្ខំចិត្ត អោយក្រុមម្ចាស់ផ្ទះនឹងប្រើក្រុមអាយុក្រោម ២៣ ឆ្នាំរបស់ពួកគេក្នុងយប់នេះ សូម្បីតែគ្រូបង្វឹកក៏ត្រូវជំនួសដោយ គ្រូបង្វឹកថ្នាលយុវជនផងដែរ វាសនារបស់ Aston Villa ត្រូវពឹងលើក្រុមយុវជនរបស់ខ្លួនហើយ៕ គួរបញ្ជាក់ផងដែរថា Liverpool កាលពីដើមរដូវកាលបានចាញ់ ៧-២ ក្នុងទឹកដី Villa Park ដោយកាលនោះក្រុមលោក Dean Smith បានដាក់កីឡាករឈុតធំអោយចូលលេង៕ 

ប្រភេព: Goal