វិធីល្អបំផុតដើម្បីការពារក្រចកពីមេរោគផ្សិត គឺត្រូវកាត់ក្រចកឲ្យខ្លីសម្អាតឲ្យស្អាត និងស្ងួតជា ប្រចាំ។ ចំពោះការថែទាំក្រចកជើងវិញយើងត្រូវរើសស្បែកជើងដែលពាក់ត្រូវជាមួយជើងល្អហើយត្រូវប្ដូរ ស្រោមជើងចេញជារៀងរាល់ថ្ងៃ។ យើងមិនត្រូវពាក់ស្បែកជើងកែង និងស្បែកជើងរឹងម្រាមជើងនោះទេ។ មួយទៀតយើងត្រូវ ធ្វើឲ្យជើងស្ងួតជាប្រចាំ។ យើងអាចប្រើម្សៅសម្លាប់ពពួកផ្សិតដាក់ក្នុងស្បែកជើងបាន។ ចំពោះពេលងូតទឹកនៅកន្លែងផ្សេងក្រៅពីផ្ទះខ្លួនឯងត្រូវពាក់ស្បែកជើងស្អាតនៅពេលងូតទឹក។

សម្រាប់មនុស្សមួយចំនួនការព្យាបាលមេរោគផ្សិតក្នុងក្រចកអាចមានការលំបាក ជាពិសេសនៅ ពេលដែលថ្នាំដែលពេទ្យផ្ដល់ឲ្យមិនមានប្រសិទ្ធភាព។ ដូចនេះ យើងត្រូវទៅជួបគ្រូពេទ្យហើយធ្វើរោគវិនិច្ឆ័យឡើងវិញឲ្យបានច្បាស់ជាជាងប្រើថ្នាផ្ដេសផ្ដាសដោយយខ្លួនឯង។ មួយវិញទៀត អ្នកកើតជំងឺទឹក នោមផ្អែមគឺប្រឈមមុខខ្ពស់ជាមួយផលវិបាកធ្ងន់ធ្ងរបណ្ដាលមកពីការបង្ករោគ។ ដូចនេះ ត្រូវប្រុងប្រយ័ត្ន និងថែរក្សាសុខភាពខ្លួនឯងឲ្យបានខ្ជាប់ខ្ជួន៕