ក្លឹបបាល់ទាត់ Fenerbahce បានចុះផ្សាយថា ពួកកេបានជោគជ័យក្នុងការនាំយកខ្សែបម្រើប្រយុទ្ធ Mesut Ozil មកទឹកដីតួកគី៕ សារព័ត៌មានបានបន្ថែមទៀតថា Ozil ប្រហែលជាចុះកុងត្រា ៣ឆ្នាំកន្លះ ជាមួយក្រុម Fenerbahce៕ កីឡាករវ័យ ៣២ ឆ្នាំរូបនេះក៏ត្រូវបានក្រុម DC United នៃលីគកំពូលអាមេរិក និងក្លឹបសេះបង្កង់ Juventus របស់អុីតាលីចាប់អារម្មណ៍ផងដែរ៕ កីឡាករដែលធ្លាប់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) ឆ្នាំ​២០១៤​  ជាមួយអាល្លឺមង៉រូបនេះ អាចនិងចាកចេញពីទឹកដី Emirates ដោយគ្មានតម្លៃខ្លួន រូបគេសង្ឃឹមថា​ អាចនិងមានឱកាសបង្ហាញខ្លួនអោយក្រុមកាំភ្លើងធំជាលើកចុងក្រោយ៕ ដែលគេរំពឹងថាការប្រកួតរវាង Arsenal ទល់នឹង Newcastle អាចជាការប្រកួតលាគ្នា មុននិងរូបគេចាកចេញពីទឹកដីអង់គ្លេស៕ 

ប្រភព: Sportsmole