ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២១ នេះ តារាសម្តែង និងជាពិធីការិនីដ៏ល្បីឈ្មោះមួយរូបប្រចាំនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ហង្សមាស កញ្ញា ប៉ែន ស្រីពេជ្រ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលម្ដងទៀត បន្ទាប់ពីនាងបានបង្ហោះសារអមជាមួយនឹងរូបភាពនៃថ្ងៃចូលរោងជ័យរបស់នាង ជាមួយនឹងកម្លោះសង្ហាមួយរូប បន្ទាប់ពីពួកគេបានភ្ជាប់ពាក្យកាលពីខែ មេសា ឆ្នាំ២០២០កន្លងទៅនេះ។


ពិធីការិនីសម្បុរស្រអែមស្រស់រូបនេះ ក៏បានបង្ហោះរូបភាពនាថ្ងៃចូលរោងជ័យ ដែលមើលទៅពិតជាស្រស់ស្អាតមែនទែន  ខណៈដែលមានមិត្តភក្តិ ក៏ដូចជាប្រិយមិត្តមួយចំនួនបានបង្ហោះសារជូនពរដល់អ្នកទាំងពីរជាច្រើនផងដែរ។


ទន្ទឹមនឹងនេះផងដែរ កញ្ញា ប៉ែន ស្រីពេជ្រក៏បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់កញ្ញាថា “08/01/2021 ជួបគ្នាថ្ងៃស្អែកមនុស្សជាទីស្រលាញ់ទាំងអស់គ្នា❤️🙏 ពួកយើងទាំងពីរនិងក្រុមគ្រួសាររង់ចាំស្វាគមន៍យ៉ាងកក់ក្តៅ🙏🥰” ខណៈដែលគូដណ្តឹងនាងបានបង្ហោះសារមួយបន្ថែមថា “ថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤  ត្រូវនឹង ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១   ជាថ្ងៃដែលយើងទាំងពីរទន្ទឹងរង់ចាំបានមកដល់ហើយ យើងទាំងពីរនិងក្រុមគ្រួសារនៅចាំទទួលភ្ញៀវកិត្តិយសចូលរួមកម្មវិធីសិរីមង្គលអាពាហ៍ពិពាហ៍🙏🏻🙏🏻🙏🏻”។


យ៉ាងណាមិញ្ ពិធីរៀបមង្គលការរបស់កញ្ញា ប៉ែន ស្រីពេជ្រ និងគូដណ្តឹងត្រូវបានគេដឹងថារៀបចំឡើងនៅក្នុង ភោជនីយដ្ឋានទន្លេបាសាក់II នាងថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នេះផ្ទាល់តែម្ដង៕