ក្រោយពីការចរចារជាមួយកីឡាករ Zaha របស់​ Crystal Palace ស្ងប់ស្ងាត់នោះ AC Milan បានគ្រោងនាំកីឡាករដែលឈ្នះពានរង្វាន់ពិភពលោក (World Cup) ជាមួយបារាំង​ កាលពីឆ្នាំ ២០១៨ មករួមក្រុម៕ កីឡាករ Thauvin ជិតនឹងអស់កុងត្រាជាមួយក្រុម Marseille ហើយក្រុមបាល់ទាត់នៃលីគបារាំងមួយនេះមិនទាន់បានពិភាក្សាក្នុងការបន្តកុងត្រាថ្មីនៅឡើយទេ៕ ក្រុមដែលឈ្នះពានរង្វាន់លីគកំពូលបារាំង (League 1) ៩ដងនេះ អាចនឹងខាតបង់ Thauvin​​ ទៅអោយក្រុមផ្សេងដោយគ្មានតម្លៃខ្លួន៕ AC Milan បានត្រៀមកុងត្រាដែលមានរយៈពេល ៤ឆ្នាំរួចជាស្រេច អោយទៅកីឡាកររូបនេះ ប្រសិនបើរូបគេព្រមមកទឹកដី San Siro៕

ប្រភព Goal