កាលពីពេលថ្មីៗនេះ ការប្រកួតរបស់ Metfone The First Legend បានរកឃើញជើងឯកនៅក្នុងតំបន់ទី៣ ហើយ គឺជ័យជំនះបានទៅលើក្រុម DREAMX ដែលបានយកឈ្នះលើក្រុម BURNPHOENIX ក្នុងលទ្ធផល 3-2 ។ យ៉ាងណាមិញ Metfone The First Legend នៅតែបន្តរកក្រុមជើងខ្លាំងបន្តទៀត ដោយការប្រកួត Metfone The First Legend តំបន់ទី៤ នឹងបើកធ្វើការបើកចុះឈ្នោះឥឡូវនេះក្នុងតំបន់ទី៤: កំពង់ចាម , កំពង់ធំ , ព្រៃវែង , ត្បូងឃ្មុំ , ស្វាយរៀង ដែលអាចចុះឈ្មោះតាមរយៈ Link ខាងក្រោម៖

https://forms.gle/fCFTp5zyEZqKA8Re8

លក្ខណ្ឌក្នុងការចូលរួមប្រកួត

តម្រូវអោយប្រធានក្រុមតំណាងស្ថិតនៅក្នុងតំបន់ដែលមានដូចបានរៀបរាប់ខាងលើដើម្បីចុះឈ្មោះចូលរួមប្រកួត ហើយការចុះឈ្មោះតម្រូវអោយមាន លេខទូរស័ព្ទ Metfone ទាំងអស់ដើម្បីចុះចូលរួមប្រកួត។ ដោយឡែកសម្រាប់ក្រុមដែលបានចាញ់ក្នុងតំបន់ទី១ ក៏អាចបន្តទៅតំបន់ផ្សេងបានទៀត ដោយក្នុងតំបន់នីមួយៗអាចចុះឈ្មោះបានត្រឹមតែ ៣២ ក្រុមតែប៉ុណ្ណោះ។ ជាមួយគ្នានេះក្រុមលេខ១ ទទួលបានកៅអីទៅលេងវគ្គ ៨ក្រុមចុងក្រោយ ក្រុមលេខ ២ មានឱកាស លេងវគ្គ Lower Bracket ដើម្បីយក កៅអីទៅលេងវគ្គ៨ ក្រុមចុងក្រោយ។ ក្រុមដែលចុះឈ្មោះមុនហើយត្រឹមត្រូវតាម លក្ខខណ្ឌ និង មានសិទ្ធចូលមុន។ រាល់ព័ត៍មានផ្សេងៗក្រុមការងារនិងរៀបចំបង្ហោះក្នុង Group :

https://web.facebook.com/groups/428264528545280