ភ្នំពេញ៖ ក្រោយពីមានជនឆបោកជាបន្តបន្ទាប់ទូរសព្ទ ប្រាប់ទៅពលរដ្ឋថាខ្លួនជាតំណាងធនាគារអេស៊ីលីដា សហការជាមួយស្ថានីយ៍ទូរទស្សន៍នានា ក្នុងការផ្ដល់រង្វាន់ជូនអតិថិជននោះ ធនាគារអេស៊ីលីដាបានចេញសេចក្តីប្រកាសច្រានចោលថា ខ្លួនមិនដែលបង្កើតកម្មវិធីផ្សងសំណាងឬផ្ដល់រង្វាន់អ្វីឡើយ ។

https://1.bp.blogspot.com/-3VE7CqFqMJ4/X_LYZXPLUOI/AAAAAAAAetg/i0kd-qJO9pMr4KiJkMPMgDksUsJB_DMVgCLcBGAsYHQ/s2048/HQ%2B%25282%2529.JPGយោងតាមសេចក្ដីប្រកាសរបស់ធនាគារអេស៊ីលីដា ចេញផ្សាយលើគេហទំព័ររបស់ខ្លួនបានឱ្យដឹងថា ធនាគារអេស៊ី ពុំដែលមាននិងគ្មានកម្មវិធីចាប់ឆ្នោតផ្សងសំណាង ឬផ្ដល់រង្វាន់ឡើយ ។ ករណីមានចម្ងល់ សូមទាក់ទងដោយផ្ទាល់ទៅកានការិយាល័យធនាគារអេស៊ីលីដា ភីអិលស៊ីនៅជិតបំផុត ឬទូរសព្ទទៅកាន់ការិយាល័យទំនាក់ទំនងអតិថិជន ( បម្រើ២៤ម៉ោង ) របស់ធនាគារអេស៊ីលីដាលតាមរយៈលេខទូរសព្ទ ០២៣ ៩៩៤ ៤៤៤ ឬ០១៥ ៩៩៩ ២៣៣ ។

សូមបញ្ជាក់ថា មានប្រជាពលរដ្ឋជាច្រើនមកហើយធ្លាប់បានទទួលទូរសព្ទពីជនឆបោក ថាជាតំណាងធនាគារអេស៊ីលីដា សហការជាមួយស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយចំនួន ថាបានចាប់រង្វាន់ផ្ដល់សំណាងប៉ះចំលេខរបស់អតិថិជនម្នាក់នេះ ឬម្នាក់នោះ និងបានផ្ដល់រង្វាន់១ម៉ឺនដុល្លារឬចំនួនទឹកប្រាក់ណាមួយដល់អតិថិជន ។

https://1.bp.blogspot.com/-ugxWNzDlUN0/X_LYZDePIEI/AAAAAAAAetY/c0xqwRi7l7I0hlNoFpg8qM8fkI4WCxqkgCLcBGAsYHQ/s2048/HQ%2B%25284%2529.JPGក្នុងនោះក៏មានអតិថិជនខ្លះចាញ់បោក ដោយភាគីជនឆបោកបានស្នើរសុំទឹកប្រាក់មួយចំនួនដើម្បីរត់ការយកលុយនោះមកជូនអតិថិជន តែក៏មានអតិថិជនខ្លះមិនបានចាញ់បោកនោះដែរ ៕

https://1.bp.blogspot.com/-DgD-WpkbQeY/X_LYZPtKPEI/AAAAAAAAetc/y4gwaeHR_vUFBz_bRr4wazwy75fqOP_-wCLcBGAsYHQ/s2048/HQ%2B%252821%2529.JPG