កាលពីរដូវកាលមុនរូបគេបានផ្លាស់មកពី​​ក្រុម Saint-Etienne នៃលីគកំពូលបារាំង ប៉ុន្តែរូបគេមិនមានឱកាសបង្ហាញខ្លួនសូម្បីតែមួយប្រកួតក្រោមការដឹកនាំរបស់លោក Arteta៕ Saliba បានត្រឹមបង្ហាញខ្លួនក្នុងថ្នាលយុវជនរបស់ Arsenal តែប៉ុណ្ណោះ ដោយគេមិនអាចប្រជែងជាមួយនឹងខ្សែការពារដ៏ទៃដូចជា Gabriel, Rob Holding, David Luiz និង Pablo Mari ជាដើម៕ ភ្នាក់ងាររបស់កីឡាករវ័យ ១៩ ឆ្នាំរូបនេះបានស្នើសុំចេញពីក្លឹបកាំភ្លើងធំ ដើម្បីមានឱកាសបង្ហាញខ្លួនច្រើន៕ ក្លឹបនៃលីគកំពូលធំៗនៅតំបន់អឺរ់ុបចង់បានរូបគេមកចូលរួមក្រុម ដោយហេតុថា Saliba នៅក្មេង និងមានទម្រង់លេងគួរអោយកត់សំគាល់ផងដែរ៕ Arsenal មិនមានបំណងលក់កីឡាករសញ្ជាតិបារាំងរូបនេះទេ ក៏ប៉ុន្តែថ្នាក់ដឹកនាំក្លឹបកាំភ្លើងធំចង់ដាក់រូបគេអៅយក្រុមដ៏ទៃខ្ជីជើង៕ William Saliba បានមកចូលរួមជាមួយ Arsenal ក្នងឆ្នាំ ២០១៩ ហើយបានចុះកុងត្រារហូតដល់រដូវកាល ២០២៣- ២០២៤៕

ប្រភព: Sportsmole