ក្លឹប Manchester United បានអស់ចំណាប់អារម្មណ៍លើ Jadon Sancho ដោយកីឡាករវ័យ ២០ឆ្នាំខកខានរកគ្រាប់ចំនួន ១១ប្រកួតមកហើយ ដោយរូបគេទើបតែរកគ្រាប់បាល់នៅប្រកួតទី១២​ ដែលជួយអោយ Borussia Dortmund យកឈ្នះ Wolfsburg ២​-០៕ កាលពីរដូវកាលមុនអតីតកីឡាករ Manchester City រូបនេះអាចនិងទៅទឹកដី Old Trafford ទៅហើយ ក៏ប៉ុន្តែក្លឹបបិសាចក្រហមមិនព្រមទទួលសំណើពី Dortmund ដោយដាក់ថ្លៃខ្លួន Sancho រហូតដល់​ ១០៧លានផោន៕ កាលពីពេលថ្មីៗនេះ លោក Ole អ្នកចាត់ការក្រុមរបស់ Manchester United បាន​ងាកមកចាប់អារម្មណ៏មិត្តរួមក្រុមរបស់ Sancho វិញម្តងគឺកីឡាករ Haaland៕ កីឡាករសញ្ជាតិ ណ័រវ៉េ រូបនេះធ្វើបានយ៉ាងល្អដោយរកគ្រាប់បាន ៣៣គ្រាប់ ក្នុងការបង្ហាញខ្លួន ៣២ប្រកួត​ ចាប់តាំងពីរូបគេផ្លាស់មកពី​​​ក្រុម Sulzburg៕ កីឡាករ Erling Haaland ត្រូវបានគេរំពឹងថាទំនងជាមិនចាកចេញនៅរដូវកាលដោះដូរក្នុងខែមករានោះទេ ប៉ុន្តែគេអាចនឹងចាកចេញនៅឆ្នាំ២០២២ ស្របពេលដែលកុងត្រារបស់គេនិងត្រូវអស់នៅ ២ ឆ្នាំខាងមុខនេះ៕

ប្រភព : Sportsmole