លោក Pep បានធ្លាប់មានគំនិតចង់នាំយក Lucas Digne ពីក្រុមបាល់ទាត់ Everton ក៏ប៉ុន្តែមិនវាហាក់បីដូចជាស្ងប់ស្ងាត់ទៅវិញ ព្រោះថាស្របពេលនេះ Manchester City ត្រូវការខ្សែការពារជាចាំបាច់ ទោះបីជានាំយកខ្សែការពារសញ្ជាតិបារាំងរូបនេះបានក៏មិនអាចដាក់អោយចូលលេងបានដែរ ដោយហេតុថា Digne ទទួលរបួសជង្គង់ ត្រូវសម្រាកជាច្រើនខែ៕ ក្លឹបមេឃខៀវ Manchester City បានបង្វែរការចាប់អារម្មណ៍ទៅកាន់ខ្សែការពាររបស់ At Madrid គីកីឡាករក៏ Renan Lodi ៕យោងទៅតាម Daily Mail បានអោយដឹងថាលោក Pep Guardiola បានសម្លឹងឃើញកីឡាករវ័យ ២២ឆ្នាំនេះ និងចង់នាំយកគេមកកីឡាដ្ឋាន Etihad៕ តាមរបាយការណ៍បានបញ្ជាក់ទៀថារឿងនេះក៏ប្រហែលជាមិនអាចទៅរួចវិញ ក៏ព្រោះក្លឹបមេឃខៀវមានបញ្ហាហិរញ្ញវត្ថុក្នុងអំឡុងពេល Covid-19នេះ ៕កីឡាករសញ្ជាតិជាតិប្រេសុីលរូបនេះនៅសល់កុងត្រារហូតដល់ឆ្នាំ ២០២៥​ ជាមួយនឹងក្លឹបយក្សអេស៉្បាញមួយនេះ ក្នុងរដូវកាលនេះ Lodi បង្ហាញខ្លួនបានបានតែ ៨ប្រកួតតែប៉ុណ្ណោះ ក្រោមការដឹងនាំរបស់លោក Diego Simone៕ ខ្សែការពារស្លាបឆ្វេងរូបនេះបង្ហាញខ្លួនអោយ Atletico Madrid បាន ៥៨ប្រកួត ដោយរកបាន ១គ្រាប់ និងបញ្ចូលបាល់អោយមិត្តរួមក្រុមរកគ្រាប់បាល់បានចំនួន ៤លើកផងដែរ ចាប់តាំងពីផ្លាស់មកពីក្លឹប Athletico Paranaense ក្នុងឆ្នាំ ២០១៩៕

ប្រភព: Sportsmole