ខ្សែបម្រើវ័យក្មេងកីឡាករ Declan Rice បង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៍ក្នុងរដូវកាលនេះជាមួយក្រុមញញួរយក្ស West Ham៕ កីឡាករសញ្ជាតិអង់គ្លេសរូបនេះអាចនិងចាកចេញពី West Ham​ ទៅចូលរួមជាមួយអតីតក្លឹបរបស់ខ្លួនគឺតោខៀវ Chelsea ៕ Liverpool, Manchester City និង Manchester United​ ក៏បានទាក់ទងទៅកាន់កីឡាករវ័យ ២១ឆ្នាំរូបនេះផងដែរ ក៏ប៉ុន្តែក្រុមញញួរយក្សបានដាក់តម្លៃ ៨០លានផោន ប្រសិនបើក្លឹបណាចង់បាន Rice ទៅរួមក្រុម៕ ក្លឹប West Ham គ្រោងនិងបន្តកុងត្រាថ្មីជាមួយកីឡាករ Declan Rice រហូតដល់ឆ្នាំ ២០២៦៕ ក្រុមធំទាំង ៤នេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកកីឡាកររូបនេះ ក៏ប៉ុន្តែតម្លៃខ្លួនរបស់ Rice​ ជាបញ្ហាចម្បងដែលធ្វើអោយក្រុមទាំងនេះស្ទាក់ស្ទើរក្នុងការទិញកីឡាករវ័យក្មេងនេះ៕

ប្រភព: sportsmole