ជាទូទៅ ក្រូចឆ្មារចាប់ផ្ដើមចេញផ្កាកាន់ផ្លែនៅចន្លោះខែ មីនា ទៅមេសា ហើយប្រមូលផលនៅចន្លោះខែឧសភា ដល់ខែតុលា។ ក្រៅពីខែនេះក្រូចឆ្មារចាប់ផ្ដើមអស់ និងមានតម្លៃថ្លៃ ដូច្នេះ យើងនឹងមករៀនពីវិធីការដាំដុះ និងការបង្ខំឱ្យក្រូចឆ្មារចេញផ្លែខុសរដូវការទាំងអស់គ្នា។

ឧបករណ៍៖
១. ដីដោយលាយ២ភាគ ជីធម្មជាតិ១ភាគ
២. មែកផ្សាំក្រូចឆ្មារ
៣. ឬស្សី

វិធីដាំ៖
១. ដាក់ដីដែលលាយរួចចូលក្នុងលូចំនួន២ភាគ៣ នៃលូស៊ីម៉ង់ត៍។
២. យកដើមក្រូចឆ្មារដែលផ្សាំដុះឫសល្អមកដាក់ដាំរួចធ្វើការលុបដីមួយភាគដែលនៅសល់ រួចយកឫស្សីមកចងព័ទ្ធជុំវិញឱ្យបានល្អ។
៣. ធ្វើការស្រោចទឹកឱ្យជោគ រួចយកចំបើង កំទេចស្លឹកឈើងាប់ ឬអង្កាមគ្របដីឱ្យជិត ដើម្បីរក្សាសំណើមដី។

ការថែទាំ៖ ដាក់ជីលាមកសត្វស្ងួតជារៀងរាល់៣ខែម្ដង។ ដោយសារពូជក្រូចឆ្មារបានពីការផ្សាំធ្វើឱ្យចេញផ្កាលឿន តែដោយកត្តាដើមនៅតូច យើងត្រូវធ្វើការក្ដិចផ្កាចោល រង់ចាំដល់អាយុ៦ទៅ៨ខែ ទើបចាប់ផ្ដើមរក្សាផ្កាទុកដើម្បីត្រៀមប្រមូលផលផ្លែ៕