វីតាមីនE ជាអង់ទីអុកស៊ីដង់មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃរ៉ាឌីកាល់សេរីដែលផលិតដោយការបំប្លែងអាហារ និងជាតិពុលក្នុងបរិស្ថាន។ កាន់តែពិសេសនោះគឺអត្ថប្រយោជន៍របស់វីតាមីនE ក្នុងការជួយការពារស្បែករបស់អ្នកពីបញ្ហាមួយចំនួនរួមមាន៖

ការពារស្បែកពីការខូចដោយសារកម្ដៅថ្ងៃ៖ ពន្លឺព្រះអាទិត្យបង្កើតរ៉ាឌីកាល់សេរីដែលបណ្ដាលឱ្យស្បែកមានស្នាមជ្រួញ ប៉ុន្ដែការប្រើក្រែមដែលមានផ្ទុកនូវសារធាតុវីតាមីនE អាចជួយការពារស្បែក ប្រឆាំងនឹងការខូចដោយពន្លឺព្រះអាទិត្យបានយ៉ាងមានប្រសិទ្ធភាព។

ការពារស្បែកពីភាពចាស់ជ្រីវជ្រួញ៖ ភាពចាស់ជ្រីវជ្រួញត្រូវបានបង្កឡើងដោយអាយុ ការថែរក្សាស្បែកមិនបានត្រឹមត្រូវការប៉ះពន្លឺព្រះអាទិត្យ ការខូចដោយរ៉ាឌីកាល់សេរី។ ដូច្នេះ អ្នកគួរប្រើប្រាស់ប្រេងវីតាមីនE លាបស្បែកមុខ និងរង្វង់ភ្នែកនៅពេលចូលគេង ព្រោះអាចជួយរក្សាស្បែករបស់អ្នកឱ្យមានសុខភាពល្អមានសំណើម និងបំបាត់នូវភាពជ្រីវជ្រួញ។

ការពារជំងឺមហារីកស្បែក៖ ទាក់ទងនឹងស្បែក វីតាមីនE មានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកស្បែក។ ដោយសារតែវីតាមីនE មានផ្ទុកនូវសារធាតុប្រឆាំងនឹងការរលាក ប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីដែលជាជំនួយក្នុងការធ្វើឱ្យស្បែកមានសំណើម ទន់រលោង និងមានសុខភាពល្អផងដែរ។

ការពារបញ្ហាប្រេះបបូរមាត់៖ មិនត្រឹមតែជួយការពារស្បែកប៉ុណ្ណោះទេ វាក៏អាចការពារបបូរមាត់របស់អ្នកពីបញ្ហាប្រេះបានផងដែរ៕