សាច់កែច្នៃរួមមានសាច់ក្រក ហតដក និងសាច់ដែលគេកែច្នៃទុកឱ្យបានយូរត្រូវបានបន្ថែមសារធាតុគីមីផ្សេងៗ រួមនឹងអំបិលជាដើម។ សាច់ប្រភេទនេះអាចមានរសជាតិឆ្ងាញ់ និងងាយរកទិញបាន ប៉ុន្ដែមិនល្អសម្រាប់សុខភាព និងសម្រស់របស់យើងទាល់តែសោះ។

១. សម្ពាធឈាមខុសប្រក្រតី៖ សាច់កែច្នៃ សម្បូរទៅដោយជាតិសូដ្យូម ឬអំបិលដែលបង្កើនហានិភ័យនៃបញ្ហាលើសសម្ពាធឈាមនៅពេលទទួលទានច្រើន ហើយជាប្រចាំ។
២. ហានិភ័យជំងឺបេះដូង៖ សាច់កែច្នៃជាប្រភពនៃជាតិខ្លាញ់មិនល្អ និងជាតិប្រៃខ្ពស់ដែលមិនល្អសោះឡើយចំពោះសុខភាពបេះដូង។
៣. ហានិភ័យជំងឺមហារីក៖ អ្នកធ្លាប់បានដឹងហើយថា សាច់កែច្នៃច្រើនតែមានផ្ទុក និងសម្បូរទៅដោយសារជាតិប្រៃ ឬអំបិល ខ្លាញ់មិនល្អ និងសារធាតុរក្សាទុកបានយូរដែលសុទ្ធតែអាចបង្កឱ្យមានជំងឺមហារីក។
៤. សុខភាពខួរកក្បាល៖ ពិតណាស់ ជាតិប្រូតេអ៊ីនគឺចាំបាច់សម្រាប់រក្សាសុខភាពកោសិកាខួរក្បាល។ ហើយចំពោះអាហារកែច្នៃ ច្រើនតែមានផ្ទុកនូវសារធាតុគីមីដែលអាចបង្កការរលាក និងបំផ្លាញដល់កោសិកាខួរក្បាល៕