ដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងមកហើយថាកប៉ាល់ទីតានិចគឺជាកប៉ាល់ដ៏ធំមួយដែលត្រូវបានលិចនៅក្នុងកំឡុងឆ្នាំ១៩១២ ដោយសារតែការបុកជាមួយនឹងផ្ទាំងទឹកកក ហើយមនុស្សភាគច្រើនបានស្គាល់ពីកប៉ាល់ទីតានិចតាមរយៈរឿងស្នេហារវាងគូស្នេហ៍មួយគូរដែលនៅលើកប៉ាល់នោះ គឺតួអង្គជេក(Jack) និងរ៉ូស (Rose)ដែលរឿងនេះដកស្រង់ចេញពីរឿងពិតតែម្ដង។ ខាងក្រោមនេះគឺជារឿងរ៉ាវចម្លែកទាំង១៥យ៉ាងដែលអ្នកគ្រប់គ្នាមិនដែលបានដឹង៖

ទី១ តួសម្ដែងស្រីDorothy Gibson ដែលបានរួចផុតជីវិតពីការលិចកប៉ាល់នោះ បានថតខ្សែភាពយន្តមួយដែលមានចំណងជើងថាSaved from the Titanic ដែលរឿងនេះថតក្រោយពេលដែលកប៉ាល់ទីតានិចលិចបាន១ខែ
ទី២ អ្នករួចជីវិតបាន១រូបទៀតលោកLauren Bessley បានដឹកនាំសម្ដែងរឿងមួយរឿងដែលមានចំណងជើងថា”A ngiht to remember” ដែលរឿងនេះថតក្នុងឆ្នាំ១៩៥៨

ទី៣ ភ្ងៀវទេសចរណ៍កម្រិតទី៣ក្នុងកប៉ាល់៧០០នាក់មានអាងហែលទឹកតែ២ប៉ុណ្ណោះ
ទី៤ ក្នុងចំណោមតន្រ្ដីករជាច្រើន មានតែតន្ត្រីករមួយរូបប៉ុណ្ណោះដែលបានរស់រានមានជីវិតរស់នៅដល់ឆ្នាំ២០០០ ទើបគាត់បាត់បង់ជីវិតទៅ

ទី៥ នេះជាតន្រ្តីករដែលបន្តលេងភ្លេងរហូតដល់កប៉ាល់បានលិចទាំងស្រុង ដើម្បីកំដរកុំឲ្យមនុស្សមានការភិតភ័យនៅពេលកប៉ាល់កំពុងតែលិច
ទី៦ មានមនុស្ស៨នាក់ត្រូវបានស្លាប់ដោយសារការធ្វើកប៉ាល់មួយនេះ

ទី៧ នៅក្នុងកប៉ាល់នោះមានមហាសេដ្ឋីមួយរូបដែលមានជាងគេនៅលើលោក គឺលោក John J.Coop Asto Lve
ទី៨ មានពាក្យចចារាមថា មានបុរស២ ៣នាក់បានស្លៀកពាក់ជាស្រ្តីដើម្បីទទួលបានកន្លែងនៅលើទូកសង្រ្គោះពេលដែលកប៉ាល់កំពុងលិច

ទី៩ បងប្អូនប្រុស២នាក់ត្រូវបានគេស្គាល់ថាក្លាយជាក្មេងកំព្រាទីតានិច បានរួចផុតជីវិតដោយគ្មានឪពុកម្ដាយ
ទី១០ មានគូស្នេហ៍១៣គូ ដែលបានទៅក្រេបទឹកឃ្មុំនៅលើកប៉ាល់នេះ

ទី១១ ខណៈពេលដែលកប៉ាល់ទីតានិចកំពុងលិចមានកប៉ាល់មួយដែលនៅជិតនោះ តែកប៉ាល់នោះមិនបានផ្ដល់ជំនួយអ្វីឡើយ ហើយប៉ុន្មានខែក្រោយមកកប៉ាល់នោះក៏បានលិចដែរ
ទី១២ មានមនុស្សស្រីតែម្នាក់គត់ដែលបានលិចទៅជាមួយកប៉ាល់ហើយបានរួចគេចផុតពីសេចក្ដីស្លាប់
ទី១៣ ថ្វីត្បិតតែកប៉ាល់នេះធំមែន តែគេត្រូវចំណាយពេលដល់ទៅ៧៣ឆ្នាំ ដើម្បីចំណាយពេលរកប៉ាល់នេះនៅក្នុងបាតសមុទ្រ

ទី១៤ មានចុងភៅមួយរូបដែលអាចទ្រាំក្នុងទឹកបានយូរជាងគេ ដោយសារមុនពេលលិចគាត់បានផឹកស្រាវីស្គីជាច្រើន
ទី១៥ មុនពេលកប៉ាល់លិចគ្មាននរណាម្នាក់អាចគិតបានទេថាកប៉ាល់លិចបានទេ មានតែមនុស្សបុរសម្នាក់ដែលជាប្រធានក្រុមហ៊ុនម្នាក់បុណ្ណោះ ដែលបានគិតអំពីរឿងនេះ។