ថ្នាំគ្រាប់ពន្យារកំណើត គឺជាវិធីមួយក្នុងការការពារការមានផ្ទៃពោះ ក៏មានប្រសិទ្ធភាពខ្ពស់ ប្រសិនបើត្រូវបានប្រើប្រាស់ តាមវេជ្ជបញ្ជាត្រឹមត្រូវ។ វាក៏ជាវិធីមួយ ដែលមានសុវត្ថិភាពចំពោះស្រ្ដីសឹងតែគ្រប់ៗរូប ដែលមិនទាន់ចង់បានកូន។ ចង់ដឹងថាតើការប្រើថ្នាំពន្យារកំណើតអាចមានអត្ថប្រយោជន៍អ្វីខ្លះ ក្រៅពីពីការពន្យារមិនអាចមានកូនបាន សូមតាមដានអត្ថបទខាងក្រោម៖

១. បញ្ហាមុន៖ ស្រ្ដីទាំងអស់គឺសុទ្ធតែទាក់ទងនឹងអរម៉ូន ដែលអាចបង្កផលប៉ះពាល់ដល់ក្រពេញសេបូម ដែលផលិតជាតិខ្លាញ់នោះ មានប្រតិកម្មចេញមុនមកលើស្បែក។ ជាក់ស្ដែង ថ្នាំពន្យារកំណើតមានផ្ទុកសារធាតុ Norgestimate ជួយព្យាបាលស្បែក និងកាត់បន្ថយអរម៉ូនដែលបង្កឱ្យកើតមុនបាន។

២. សម្រួលអារម្មណ៍៖ ថ្នាំពន្យារកំណើត ក៏អាចជួយសម្រួលអារម្មណ៍របស់អ្នកបានដែរ ពីព្រោះថ្នាំពន្យារកំណើតអាចផ្គត់ផ្គង់រាងកាយរបស់អ្នកនូវអរម៉ូន Estrogen & Progesterone ឱ្យនៅថេរបាន។ ជាពិសេស អាចការពារអ្នកមុនពេលមករដូវមិនឱ្យហើមពោះ ឈឺដើមទ្រូង ឬរមួលក្រពើ និងមិនបង្កការឈឺចាប់ពេលមករដូវ។

៣. កាត់បន្ថយជំងឺមហារីកក្រពេញអូវែ៖ ថ្នាំពន្យារកំណើត ក៏អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកក្រពេញអូវែបានដែរ។ ស្រ្ដីដែលទទួលទានកាន់តែយូរកាន់តែមានប្រសិទ្ធភាពខ្ពស់៕