តាមការសិក្សាបានបង្ហាញថា កាហ្វេអ៊ីននឹងបង្កើនភាពប្រុងប្រយ័ត្នរបស់មនុស្សយើងតាមរយៈការទប់ស្កាត់សារធាតុគីមីក្នុងខួរក្បាល (Adenosine) ដែលធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំង ខណៈពេលដែលធ្វើឲ្យបញ្ចេញសារធាតុ Adrenalin ដែលត្រូវបានគេដឹងថាបង្កើនថាមពលក្នុងខ្លួន ក្នុងពេលតែមួយ។បើសិនចំនួនជាតិកាហ្វេអ៊ីនខ្ពស់គ្រប់គ្រាន់ ឥទ្ធិពលរបស់វាក៏ខ្លាំងជាងមុន ដែលជាហេតុនាំឲ្យកើតជាអាការៈថប់ៗដោយសារតែជាតិកាហ្វេអ៊ីន។

តាមការសិក្សាមួយទៀតបានសង្កេតឃើញថា ការញ៉ាំកាហ្វេអ៊ីនច្រើនពេកអាចនាំឲ្យមានអាការៈស្រដៀងគ្នានឹងជំងឺចិត្តសាស្រ្តដូចជា ងងុយគេង និងថប់អារម្មណ៍ខុសធម្មតា បង្កើនភាពគ្រោះថ្នាក់ដល់ខ្លួនឯង និងអាការៈជំងឺចិត្តសាស្រ្តតែម្តង។

បើយោងទៅតាមរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានឲ្យដឹងថា ការញ៉ាំជាតិ កាហ្វេអ៊ីន ៤០០មីលីក្រាមក្នុងមួយថ្ងៃដែលស្មើកាហ្វេប្រហែល ៤ពែង ជាធម្មតាមិនបង្កជាឥទ្ធិពលអវិជ្ជមាន ឬគ្រោះថ្នាក់ដល់មនុស្សពេញវ័យឡើយ។ ប៉ុន្តែគេបានប៉ាន់ស្មានថា ការញ៉ាំជាតិកាហ្វេអ៊ីនរហូតដល់ ១២០០មីលីក្រាមអាចធ្វើឲ្យមានការពុលរហូតដល់ប្រកាច់បាន៕