កាហ្វេ គឺជាភេសជ្ជៈមួយប្រភេទដែលមានភាពពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សទូទៅ។ ហើយក៏មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពដែល ប្រសិនបើយើងទទួលទានបានត្រឹមត្រូវ។ តើគួរទទួលទានកាហ្វេពេលណាទើបល្អ?

លោកវេជ្ជបណ្ឌិត Steven Mille អ្នកឯកទេសផ្នែកប្រព័ន្ធសរសៃប្រសាទនៅមហាវិទ្យាល័យ Army Medical បាននិយាយថាពេលវេលាដ៏ល្អបំផុតក្នុងការទទួលទានកាហ្វេឱ្យមានប្រយោជន៍ដល់សុខភាពគឺ នៅចន្លោះម៉ោង៩កន្លះ ទៅម៉ោង១១កន្លះពេលព្រឹក។ ជាពិសេស ការទទួលទានកាហ្វេនៅម៉ោង១០កន្លះ នឹងទទួលបានប្រសិទ្ធភាពទ្វេដង ព្រោះជាតិកាហ្វេអ៊ីនអាចជួយរំញោចប្រព័ន្ធសរសៃប្រសាទកណ្ដាលឱ្យមានសកម្មភាពល្អប្រសើរ។

ផ្ទុយទៅវិញ ការទទួលទានកាហ្វេនៅចន្លោះម៉ោង១២ ទៅ១រសៀល និងម៉ោង៥កន្លះទៅ៦កន្លះល្ងាច វាអាចធ្វើឱ្យកម្រិតនៃអ័រម៉ូន Cortisol កើនឡើងខ្ពស់បំផុត ដោយសារតែការ រំញោចជាតិកាហ្វេអ៊ីន។ ចំណុចនេះហើយដែលអាចធ្វើឱ្យរាងកាយមិនអាចទទួលបានអត្ថប្រយោជន៍ពីកាហ្វេបាន៕