ជាទូទៅគេមើលឃើញថាព្រឹត្តិការណ៍ធំៗបានបង្កើតនៅក្នុងប្រវត្ថិសាស្រ្តសម្រាប់មនុស្សជំនាន់ក្រោយ ក៏ប៉ុន្តែគេមិនទាន់ភ្លេចថា ពេលខ្លះរឿងរ៉ាវដ៏តូចមួយក៏អាចកែប្រែប្រវត្ថិសាស្រ្តបានដែរ ដោយគេនឹកស្មានមិនដល់។ជាក់ស្ដែងដូចជារឿងរ៉ាវតូចតាចទាំង៧នេះ ដែលស្ទើតែកែប្រែប្រវត្ថិសាស្រ្តពិភពលោក។តើនៅក្នុងប្រវត្ថិសាស្រ្តនេះមានអ្វីខ្លះ?

ទី១ កិច្ចព្រមព្រៀងផ្ដល់ថវិកាដែលធ្វើឲ្យអង់គ្លេស ស្ទើតែឈ្នះការប្រកួតប្រជែងផ្នែកអវកាស ចំពោះផ្នែកអវកាស សហភាពសូវៀតនិងសហរដ្ឋអាមេរិកគឺជាអ្នកនាំមុខគេ ដោយក្នុងនោះសហភាពសូវៀតបានបញ្ចូនមនុស្សដំបូងគេចូលទៅក្នុងតារាវិថី ហើយអាមរិកបានបញ្ចូនមនុស្សដំបូងគេទៅកាន់ឋានព្រះច័ន្ទ ក៏ប៉ុន្តែតាមពិតទៅមានប្រទេសមួយទៀតក៏ខ្លាំងដែរនោះគឺចក្រភពអង់គ្លេស នៅក្នុងខែធ្នូ ក្នុងឆ្នាំ១៩៤៦ អង់គ្លេសជួបវិបត្តិហិរញ្ញវត្ថុ ហើយរដ្ឋាភិបាលផ្ដោតទៅលើសុខមាលភាពរដ្ឋជាជាងការបញ្ជូនមនុស្សទៅកាន់ទីអាវកាស ដូចនេះហើយក្រសួង Ministry of supply បានបដិសេដមិនព្រមចុះហត្ថលេខាផ្ដល់ប្រាក់ដល់ការងារផ្នែកអាវកាស បើមិនដូច្នេះទេមនុស្សដំបូងនៅទីអាវកាសប្រហែលជាមកពីចក្រភពអង់គ្លេសផងក៏មិនដឹង។

ទី២ ព្យុះព្រិលដែលស្ទើតែសម្លាប់ណាប៉ូឡេអុងនៅឆ្នាំ១៨០៧ នៅក្នុងសមរភូមិរវាងបារាំងនិងរូស្ស៊ីនៅអ៊ីឡូ នៅខែកុម្ភៈ ឆ្នាំ១៨០៧ ស្ដេចណាប៉ូឡេអុងស្ទើតែបាត់បង់ជីវិតនៅក្នុងព្យុះព្រិល ដោយសារតែលោកមិនបានស្លាប់ដូចនេះហើយសង្រ្គាមណាប៉ូឡេអុងនៅតែបន្តទៀតអស់រយៈពេលជាង៨ឆ្នាំ។

ទី៣ រោគគាំងបេះដូងដែលស្ទើតែកែប្រែប្រវត្ថិសាស្រ្តរបស់អង់គ្លេស នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៩៤ មេដឹកនាំគណបក្សការងាររបស់អង់គ្លេសគឺលោកចនស្មីត(Johnsmit) បានស្លាប់ដោយសាររោគគាំងបេះដូង ហើយការស្លាប់របស់លោកបានបើកផ្លូវឲ្យលោក ថូនី ប៊្លា (Tony Blair)ចូលមកគ្រប់គ្រងប្រសិនបើលោកSmitនៅរស់ប្រវត្ថិសាស្រ្តប្រហែលជាខុសពីនេះពីព្រោះថាលោកSmitនិងគណបក្សរបស់លោកនឹងមិនចូលរួមជាមួយអាមេរិកនៅក្នុងការឈ្លានពានប្រទេសអេរាក់នោះទេ ហើយប្រសិនបើគ្មានការគាំទ្រពីអង់គ្លេសសង្រា្គមនៅអេរាក់ក៏មិនអាចបិទបញ្ចប់បានដែរ។

ទី៤ រថយន្តក្រុងដែលស្ទើតែជួយឲ្យTimothy McVeigh គេចផុតពីការកាត់ទោស Timothy McVeigh គឺជាជនបង្កគ្រោះថ្នាក់សម្លាប់មនុស្សអស់១៦៨នាក់ ក្នុងនោះក៏មានក្មេង១៨នាក់ផងដែរ កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ១៩៩៥ ក៏ប៉ុន្តែFBIមិនបានសង្ស័យទៅលើជននោះទេ ដោយគិតថាគ្រោះថ្នាក់នោះគឺជាអំពើភារវកម្មដែលបង្កឡើងដោយជនជាតិអ៊ីស្លាម Timothy McVeigh ត្រូវបានចាប់ខ្លួននៅក្បែរកន្លែងកើតហេតុ ពីព្រោះតែការបើកបរគ្មានប័ណ្ណបើកបរ និងមានលាក់អាវុធទៀតផង។នៅព្រឹកមួយដែលលត្រូវនាំជននេះទៅកាន់តុលាការដើម្បីកាត់ក្ដី ស្រាប់តែមានហេតុការណ៍ចៃដន្យមួយកើតឡើង នោះគឺកូនប្រុសរបស់ចៅក្រមខករថយន្តក្រុងទៅសាលារៀន ដូចនេះហើយចៅក្រមត្រូវជូនកូនទៅសាលាហើយក៏ត្រូវពន្យាពេលសាវនាការ រត់គេចខ្លួនបាត់ហើយ។

ទី៥ ការផ្លាស់ប្ដូរអាកាសធាតុដែលស្ទើតែនឹងអាចកែប្រែប្រវត្ថិសាស្រ្ដនៅអ៊ឺរ៉ុប នៅក្នុងសមរភូមិប្រយុទ្ធTeutoburg Forest នាសតវត្សទី៩ រាងកងទ័ពរូម៉ាំងនឹងកុលសម្ព័ន្ធក្នុងស្រុកអាឡឺម៉ង គឺរូម៉ាំងជាអ្នកចាញ់ នៅពេលនោះភាពនឿយហត់និងអាកាសធាតុស្ងួតអាចនឹងឲ្យពួករូម៉ាំងឈ្នះ ហើយប្រសិនបើពួករូម៉ាំងឈ្នះប្រវត្ថិសាស្រ្តនិងខុសពីនេះដោយក្នុងនោះអាឡឺម៉ងនិងស្ថិតក្រោមការគ្រប់គ្រងរបស់រូម៉ាំង ភាសាអាឡឺម៉ងនិងភាសាអង់គ្លេសផងនឹងជំនួសដោយភាសារូម៉ាំងនិងភាសាជាច្រើនទៀត ។

ទី៦ យោបល់មួយដែលអាចសម្លាប់មនុស្សបាន១លាននាក់ នៅឆ្នាំ១៩៩៤ មានភាពតានតឹងមួយនៅឧបទ្វីបកូរ៉េទាក់ទងទៅនឹងគ្រាប់បែកនុយក្លេអ៊ែរកូរ៉េខាងជើង នៅYongbyon លោកPerry និងលោក Jonh Shalikashvili ត្រូវបានហៅទៅជួបពិភាក្សាជាមួយលោកប្រធានាធិបតី ប៊ីក្លីនតុន លើបញ្ហានេះ។ លោកPerryយល់ថាអាមេរិកអាចយកចេញនូវគ្រាប់បែកនៅYongbyonនោះ ដោយមិនបន្សល់ទុកនូវជាតិវិទ្យុសកម្មនៅឧបទ្វីបកូរ៉េ ក៏ប៉ុន្តែលោកក៏បានយល់ថាបើប្រាប់ប្រធានាធិបតីបែបនេះក៏ដូចជាផ្ដល់ភ្លើងខៀវដល់ការបន្ទុះគ្រាប់បែកនិងបញ្ឆេះសង្គ្រាម ដូចនេះហើយលោកសុខចិត្តនៅស្ងៀម ហើយការបន្ទុះគ្រាប់បែកនោះក៏ត្រូវបានពន្យាពេល វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ២ថ្ងៃក្រោយមកលោកJimmy Carterបានទៅកាន់ទីក្រុងជុងយ៉ាង ក្នុងនាមជាប្រជាជនធម្មតា ហើយបានធ្វើជាអញ្ញាកណ្ដាលចរចាឲ្យមានសន្តិភាពទៅលើបញ្ហានេះ។ គួរបញ្ជាក់ផងដែរថា ប្រសិនបើសង្រ្គាមផ្ទុះឡើង ប្រជាជនកូរ៉េយ៉ាងហោចណាស់ក៏១លាននាក់បានស្លាប់ ហើយទីក្រុងជុងយ៉ាងនិងសេអូលនិងត្រូវខ្ទិចខ្ទីអស់ ។

ទី៧ ការស្លាប់របស់មនុស្សម្នាក់ស្ទើតែបញ្ឆេះសង្គ្រាមលោកលើកទី២ឡើងវិញ ខណៈពេលដែលហោះឆ្លងកាត់ប្រទេសជប៉ុន Anthony Marchion គឺជាយោធាអាមេរិកចុងក្រោយដែលត្រូវបានសម្លាប់នៅក្នុងសង្រ្គាមលោកលើកទី២ ហើយការស្លាប់របស់គេស្ទើតែបញ្ឆេះសង្រ្គាមលោកលើកទី២ឡើងវិញ នៅពេលដែលប្រទេសជប៉ុនព្រមចុះចាញ់សង្រ្គាម ហើយសន្មតថាសង្រ្គាមត្រូវបានបញ្ចប់ ព័ត៌មាននេះមិនត្រូវបានបញ្ចូនទៅគ្រប់ទីកន្លែងនោះទេ ដូចជាក្រុមទ័ពអាកាស302nd និងYukosukaនៅភាគខាងត្បូងតូក្យូ។នៅថ្ងៃទី១៦ ខែសីហា អគ្គមេបញ្ជាការDouglas MacArthur បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកចំនួន៤ ឲ្យហោះហើរទៅលើទីក្រុងតូក្យូ ដើម្បីមើលថាជប៉ុនពិតជាចុះចាញ់សង្រ្គាមមែនឬអត់? នៅថ្ងៃទី១៧ក៏បញ្ចូនឲ្យហោះម្ដងទៀត ហើយលើកនេះហោះឆ្លងកាត់តំបន់ទ័ពអាកាស302nd និងYokosuka ក្រុមនេះក៏បានបាញ់ទម្លាក់យន្តហោះមួយនេះតែម្ដង ដោយបារម្ភថាកិច្ចព្រមព្រៀងសន្តិភាពត្រូវបានបំពាន លោកមេបញ្ជាការក៏បានបញ្ជូនយន្តហោះទៅម្ដងទៀតជាលើកចុងក្រោយ ហើយលោកគិតថាប្រសិនបើជប៉ុនបាញ់ទម្លាក់ម្ដងទៀតនោះមានន័យថាកិច្ចព្រមព្រៀងនេះត្រូវបានគេបំពានហើយ នៅពេលនោះក្រុមរបស់ជប៉ុនមួយនេះក៏បាញ់ទម្លាក់ម្ដងទៀត ជាសំណាងល្អប្រតិភូចរចាសន្តិភាពក៏បានជួបគ្នា ប្រសិនបើលោកមេបញ្ជាការចាប់ផ្ដើមការប្រយុទ្ធជាថ្មីបន្ទាប់ពីការស្លាប់របស់Anthony Marchion សង្រ្គាមមិនត្រូវបានបញ្ចប់នោះឡើយ ។