យល់ដឹង៖ បងប្អូនទាំងអស់គ្នាប្រាកដជាធ្លាប់ដឹងហើយអំពីបង្អែមបាញ់ចានឿក បង្អែមនេះជាបង្អែមខ្មែរ ដែលពេញនិយមធ្វើនៅពេលដែលមានកម្មវិធីម្ដងៗ។ ដូច្នេះ ថ្ងៃនេះ KBN សូមណែនាំពីវិធីធ្វើនំដូចខាងក្រោម៖

១.គ្រឿងផ្សំ​
-ស្ករត្នោត​
-ល្ងរស​
-អំបិល
-ខ្ទិះដូង​
-ម្សៅដំណើប
-សណ្តែកលឿង
-ម្សៅឆា​ (រូបយន្តហោះ)
-ខ្ញី​ ប្រហែល​ ពីរដុំ

២.របៀបធ្វើ
-របៀបធ្វើទឹកស្ករ៖ មុនដំបូងយកខ្ញីមកហាន់ជាបន្ទះស្តើងៗ​ រួចយកឆ្នាំងដាក់ដាំដោយបើកភ្លើងល្មម​ ចាក់ស្ករត្នោតចូលកូរអោយឡើងក្រហមបន្តិចក៏ដាក់ខ្ញីទាំងអស់នោះចូល​ កូរអោយឡើងឈ្ងុយទើបចាក់ចុងខ្ទិះចូល​ បង់អំបិលបន្តិច​ កូរវាអោយពុះសព្វជាការស្រេចដោយទុកមួយអន្លើរសិន ។ភ្លក់ថារសជាតិផ្អែមល្មមឬនៅ​។

-របៀបធ្វើស្នូលនំប្រៃល្មមៗ៖ មុនដំបូងយកសណ្តែកលឿងមកលាងទឹកអោយស្អាត​ រួចត្រាំវាចោលកន្លះ​ម៉ោងទើបយកទៅស្ងោរដោយដាក់អំបិលចូលបន្តិច​ រំងួសអោយរីកគោកទឹកល្អ​ បន្ទាប់មកទៀតយកមកកិនឬ​ សង្កត់អោយម៉ត់ល្អ​ ទើបយកមកពូនជាដុំតូចៗល្មម​ ជាការស្រេច។​

-របៀបលាយម្សៅដំណើប៖ យកម្សៅដំណើបមកលាយជាមួយទឹកត្រជាក់ធម្មតា​ លាយបញ្ចូលគ្នារហូតដល់ម្សៅមិនស្អិតជាប់ដៃ​ បន្ទាប់យកមកលុនជាដុំមូលៗ​ ហើយសង្កត់អោយត្រប៉ែតលើបាតដៃ​ រួចយកស្នូលដែរធ្វើរួចយកមកខ្ចប់ជាមួយម្សៅ​ ជាការស្រេច ។

-របៀបលាយម្សៅសាគូ៖ សាគូ​ ត្រូវយកមកលាងទឹកអោយស្អាតហើយ​ ស្រង់ដាក់ចានរួចចាក់ទឹកក្តៅចូលល្មមអោយរីក​បន្តិច​ ទុកអោយត្រជាក់បន្តិចដែរទើបយកម្សៅរូប​ យន្តហោះមកលាយបញ្ចូលអោយស្មើសព្វ​ ដូចក្នុងរូប​ រួចយកមកខ្ចប់ដូចម្សៅដំណើបដែរ​ ហើយ​ របៀបស្ងោរយកទឹកដាក់ចូលឆ្នាំងរាងជ្រៅបន្តិចងាយស្រួលស្ងោរ​ ដោយដាក់ដាំទឹកអោយពុះសិនទើបយក​ នំដែរខ្ចប់ទាំងអស់នោះមកបង់ចូលឆ្នាំងកំពុងពុះនោះ​ ដោយបើកភ្លើងល្មម​ កុំខ្លាំងពេក​ ទុករហូតដល់នំអណ្តែតឡើងមកលើ​ រាងយូរតិច​ បញ្ចាក់ថានំឆ្អិនល្អហើយ​ ។

ជាចុងក្រោយលោកអ្នកគ្រាន់តែដួសគ្រឿងផ្សំទាំងអស់នោះបញ្ចូលគ្នា​ ចូលក្នុងចានហើយស្រោចទឹកខ្ទិះដើមពីលើ​និងរោយល្ងរលីងតិចៗជាការស្រេច​ ។​ លោកអ្នកនឹងទទួលបានបង្អែមដ៏ឈ្ងុយឆ្ងាញ់​ សំរាប់ជួបជុំគ្រួសារផងដែរ។

ប្រភព៖ ចុងភៅ