PSG បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Memphis Depay ដែលអាចនិងភាគរយខ្ពស់ផ្លាស់ទៅក្លឹប Barcelona៕

យោងតាម ​​Mundo Deportivo PSG បានធ្វើការចរចារជាមួយ Depay ប៉ុន្តែកីឡាករវ័យ២៦ ឆ្នាំរូបនេះបាន
និយាយថា ក្លឹបអ្នកមានបុណ្យ Barcelona ជាក្លឹបដែលគាត់ចង់ចូលរួមនៅរដូវកាលក្រោយ៕

ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះកាលពីរដូវមុន អាននិងផ្លាស់មក Camp Nuo ទៅហើយក៏ប៉ុន្តែទីផ្សារដោះដូរកីឡាករត្រូវបានបិទ មុននិងការចុះកិច្ចព្រមព្រៀងកិច្ចសន្យា៕

PSG ត្រូវការខ្សែប្រយុទ្ធបន្ថែម ព្រោះថា Neymar ដែលជាកីឡាករថ្លៃជាងគេនៅលើពិភពលោកបានរងរបួស អាចនិងមិនបានលេងពេញមួយរដូវកាល៕

ប្រភព:goal