មុននេះបន្តិចក្លឹបBG Pathum United​ បានចុះកុងត្រានាំយកកីឡាករខ្សែប្រយុទ្ធ ថេរ៉ាសុីល ដេងដា មកពីក្រុម J-League ក្រុម Shimizu S-Pulse៕ កីឡាកររូបនេះត្រូវធ្វើចត្តឡីស័ករយៈពេល ១៤ ថ្ងៃមុននឹងចូលរួមហ្វឹកហាត់ក្រុមសម្រាប់ជើងទី ២ នៃលីគកំពូលថៃ ២០២០/២១ និងវគ្គជម្រុះពូលនៃពានរង្វាន់ AFC Champions League ២០២១៕

ថេរ៉ាសុីល ដេងដា បានឈ្នះពានរង្វាន់លីគកំពូលថៃចំនួន ៤ ជាមួយអេសស៊ីជីមឿងថងយូណាយធីនៅឆ្នាំ ២០០៩
, ២០១០, ២០១២ និង ២០១៦ ហើយគាត់បានឈ្នះពានរង្វាន់អ្នករកគ្រាប់បាល់ច្រើនជាងគេ ក្នុងលីកកំពូល
ក្នុងឆ្នាំ ២០១២៕
លើសពីនេះទៅទៀតគាត់ធ្លាប់ហ្វឹកហាត់ជាមួយ Manchester City និងAtlético Madrid ។ 
បន្ទាប់មកគាត់បានផ្លាស់ទៅលេងនៅ La Liga ជាមួយ Almeria ក្នុងឆ្នាំ ២០១៤ និងអាចរកគ្រាប់បាល់
បាន ១ គ្រាប់នៅ Copa Del Ray៕ បន្ទាប់ពីនោះគាត់បានផ្លាស់ទៅលេងនៅ J-League ជាមួយ
Sanfrecce Hiroshima ក្នុងឆ្នាំ ២០១៨ និងរកបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧ ប្រកួត៕
ក្នុងឆ្នាំ ២០២០គាត់ក៏បានផ្លាស់ទៅ​ J-League ដោយលេងអោយក្រុមShimizu S-Pulse និងរកបាន៣ គ្រាប់
ក្នុងការបង្ហាញខ្លួន ២៥ ប្រកួត៕
អតីតកីឡាករក្លឹប SCG Muangthong រូបនេះធ្លាប់លេងអោយក្រុមជម្រើសជាតិ U-17, U-19 និង U-23 
មុនពេលកោះហៅអោយលេងឱ្យក្រុមជម្រើសជាតិឈុតធំ។ គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៥ នាក់
ដែលលេងបានជាង ១០០ ប្រកួតសម្រាប់ក្រុមជម្រើសជាតិនិងរកបាន៤៧ គ្រាប់ដែលជាអ្នករកគ្រាប់បាល់បាន
ច្រើនជាងគេទី ៤ សម្រាប់ក្រុមជម្រើសជាតិថៃ៕
ប្រភព: BG Pathum united