ខ្សែបម្រើប្រយុទ្ធ Arsenal កីឡាករ Mesut Ozil បានគេរាយការណ៍ថា បានធ្វើការចរចារសម្ងាត់ជាមួយនិង
ក្លឹប​ Fenerbahce ដើម្បីចូលរួមជាមួយក្លិបយក្សទួរគីក្នុងការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅខាងមុខនេះ៕

Ozil មិនបានលេងសូម្បីតែមួយនាទី សម្រាប់ក្រុមកាំភ្លើងធំចាប់តាំងពីខែមីនាដោយមិនត្រូវបានស្ថិតនៅ
គម្រោងប្រើប្រាស់របស់គ្រូបង្វឹកលោក Mikel Arteta៕
កុងត្រារបស់អតីតកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះនៅឯកីឡដ្ឋាន Emirates នឹងត្រូវផុតកំណត់នៅបញ្ចប់រដូវ
កាល៕ កីឡករវ័យ​ ៣២ឆ្នាំ ដែលមានបទពិសោធនឹងទទួលយកប្រាក់ថ្លៃនឿយហត់ ២០០,០០០ ផោនក្នុងមួយ
សប្តាហ៍ ប្រសិនបើផ្ទេរទៅក្លឹបបាល់ទាត់ Fenerbahce៕


Ozil ស៊ុតបញ្ចូលទីបាន ៤៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមរកគ្រាប់បាល់បាន ៧៧ដង ក្នុងការបង្ហាញ
ខ្លួន ២៥៤ប្រកួត​អោយក្រុមកាំភ្លើងធំចាប់តាំងពីផ្លាស់មកដល់ពី Real Madrid អំឡុងឆ្នាំ ២០១៣៕

ប្រភព: sportdmole