តាមសេចក្តីរាយការណ៍បាននិយាយថាក្លឹប Atletico Madrid កំពុងតែត្រៀមសំណើនាំយកខ្សែការពារ Ainsley Maitland-Niles ខែមករា ៕

កីឡាករវ័យ ២៣ ឆ្នាំ​ បានបង្ហាញខ្លួន​១៧ ប្រកួតក្រោមការដឹងនាំរបស់លោក Mikel Arteta 
ដោយពីរប្រកួតចុងក្រោយរូបគេបានបង្ហាញក្នុងនាម ជាជម្រើសដំបូងផងដែរ៕ 
យោងតាមសារព័ត៌មាន Sky Sports News បានអោយដឹងថា Atletico និងអវត្តមានខ្សែការពារស្តាំកីឡាករ 
Kieran Trippier រយៈពេល ១០ សប្តាហ៍ បានកំពុងតាមទិញខ្សែការពារក្រុមកាំភ្លើងធំរូបនេះយ៉ាងខ្លាំងនៅឆ្នាំ 
២០២១៕
គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅសល់កិច្ចសន្យា នៅឯកីឡដ្ឋាន Emirates រហូតដល់
ខែមិថុនាឆ្នាំ ២០២៣៕

ប្រភព: sportsmole